• 2018-08-16 02:15:00
  • ព័ត៌មាន

អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​ឃើញ​ដើម​ទ្រូង Park Shin Hye ខុស​ពី​មុន

  • 2018-08-16 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា​នេះ ផលិតកម្ម SALT បាន​បញ្ចេញ​រូបថត​​ក្រៅ​ឆាក​របស់​តារា​សម្ដែង Park Shin Hye ដែល​​ធ្វើ​ជា​ម៉ូដែល​ថត​រូប នៅ​​ទីក្រុង Granada នៃ​ប្រទេស​អេស្ប៉ាញ។ ជាមួយ​រូបភាព​ទាំង​នោះ​ដែរ អ្នក​គាំទ្រ​ចាប់​អារម្មណ៍ និង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយ​សង្កេត​ឃើញ​រូបរាង​នាង​បច្ចុប្បន្ន​ មាន​លក្ខណៈ​ខុស​ពី​មុន។

ក្នុង​រូបភាព​បច្ចុប្បន្ន​នេះ តារា​សម្ដែង Park Shin Hye បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​រ៉ូប​ពណ៌​ស្វាយ​បែប​សាមញ្ញ និង​សិច​ស៊ី ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​នឹង​​ឈុត​សម្លៀកបំពាក់​ស្រដៀង​នេះ​ដែរ កាល​ពី​មុន គឺ​មាន​លក្ខណៈ​ខុស​គ្នា។

ក្រោយ​​សង្កេត​ឃើញ​រូបភាព​ទាំង​នេះ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ចម្ងល់​ជា​ខ្លាំង ថា​ដើមទ្រូង​ដ៏​សិច​ស៊ី ស្រស់​ស្អាត​របស់​នាង​ពី​មុន​បាន​បាត់​ទៅ​ណា ហេតុ​ម្ដេច​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ម្ល៉េះ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​សម្ដែង​រូប​នេះ នៅ​តែ​ទទួល​បាន​ការ​សរសើរ​ និង​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​នាង​ដដែល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់