• 2018-08-22 03:25:34
  • ជីវិតតារា

ត្បិតជាតារាទាន់សម័យ តែ គង់ ចាន់ស្រីមុំ និងស្វាមី ជឿលើជោគជតារាសីដល់ម្លឹង

  • 2018-08-22 03:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមា្តយហាយសូ គង់ ចាន់ស្រីមុំ និង​ លោក គឹម សីហា ជាគូស្រករដែលមានស្ទីលថ្មីៗ និងប្លែករហូតតែម្តងពិសេសតាំងពីអ្នកនាងចាប់ផ្តើមពពោះកូនស្រីដំបូង រហូតមកដល់ស​ម្រាលរួចជាក់ស្តែង​បើ​យើង​សង្កេត​ពី​សំបក​ខាងក្រៅ​របស់​ក្រុម​គ្រួសារ​របស់​អ្នក​ម្តាយ​ហាយ​សូ ប្រាកដ​ច្បាស​ណាស់​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទាក់​ទង​ទៅ​នឹង​ការ​ជឿ​ទៅ​លើ​ជំនឿ​បុរាណ​ខ្មែរនិងហ៊ុង​ស៊ុយបែបបុរាណទាល់​តែ​សោះ​ព្រោះ​គ្រួសារអ្នក​ម្តាយ​ហាយ​សូ​ជាមនុស្ស​ទាន់​សម័យ។

ជាក់​ស្តែង​អាច​បញ្ចាក់​បានយ៉ាង​លំអិត​ថា​ក្រុម​គ្រួសារ​របស់​អ្នក​ម្តាយ​ហាយ​សូ​រូប​នេះ​ពិត​ជាមិន​ធម្មតានោះ​ទេ ទាក់​ទង​ទៅ​នឹង​ជំនឿ​នឹង​ជោគ​វាសនា​នៃ​ការ​រស់នៅ​របស់​ខ្លួន​ព្រោះ​មាន​ហ្វេន​ៗ​ជាច្រើន​ដែល​ដឹង​ថា​សូម្បី​តែ ឈ្មោះគឹម សីហ៍មរកត អ្នក​ម្តាយ​ហាយ​សូ​រូប​នេះ​ក៏​មាន​ការ​គុណ​គូសុំនិង​ថ្វាយ​ព្រះ​នាម​ដោយ​សម្តេច​សង្ឃមួយ​អង្គព្រះនាមបួរ គ្រីដល់​កូន​ស្រី​របស់​អ្នកម្តាយ​ហាយសូ​រូបនេះ អ្វីដែលពិសេសគួរកត់សំគាល់ទៅទៀតគឹ ថ្ងៃខែម៉ោងកើតរបស់ព្រះនាងតូចក៏ដូច្នេះដែរចំថ្ងៃទី៧ ខែ៧ ឆ្នាំ​២០១៨​ម៉ោង ៧:៣៧នាទី។

ព្រោះអ្នកម្តាយហាយសូ​​ និងស្វាមីជឿលើរឿងនេះខ្លាំងណាស់តាំងពីថ្ងៃចូលរោង ជ័យនិងជោគរាសីរបស់ទេពធីតាតូចរបស់នាង ទើប​ជាង១ខែ​ប៉ុណ្ណោះ កូន​ស្រី អ្នកម្តាយហាយសូទើបតែ​នាំ​សំណាង​​ជូន​ម្ដាយឪពុក​ផ្ទួនៗ​តែ​ម្ដង។ ក្នុង​នោះនាងតូច គឹម សីហ៍មរកត ហៅម៉ូម៉ូ បាន​ទទួល​ថត​ស្ប៉ត​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​ក្រុម​ហ៊ុន​១​ ​បាន​ថ្លៃ​ខ្លួន​១ម៉ឺន ហើយ​ម្សិល​មិញ​ម្ដាយ​ឪពុករកប្រាក់បាន​ជាង​៣ម៉ឺន​ដុល្លារ​ថែម​ពីបើក​សម្ពោធសាខាទី៧ លក់​ franchise ឲ្យ​​​គេ ​​ មិនប៉ុន្មានថ្ងៃផងអាចបញ្ជាក់ថាបើមិនជឿក៏មិនគួរររំលងដែរ។

បន្ថែមលើសនេះអ្នកម្តាយហាយសូល្បី​ខាង​ធ្វើ​ជំនួញ​នេះ​​លើក​ឡើង​ថា តាំង​ពី​កូន​នាង​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ កូន​ស្រីសំណព្វមួយ​នេះ​ហាក់​ដូច​ជា​នាំ​សំណាង​ឲ្យ​គ្រួសារ​ជា​បន្ត​បន្ទាប់ មកឲ្យក្រុមគ្រួសារគ្រប់គ្នាហើយ​នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ព្រោះជាអ្វីដែលនាងប៉ងប្រាថ្នាសុំពរពីសម្តេចសង្ឃ បួរគ្រីចំពោះកូនស្រី ពិសេសនាងបាននាំសំណព្វចិត្តទៅថ្វាយការអរគុណនិងបង្ហោះពាក្យពេចន៍ថា"ថ្ងៃនេះថ្ងៃសិល​ យើងខ្ញុំទាំងពីរ​ សូមក្រាបថ្វាយបង្គំ​ នឹងក្រាបអរគុណ​ ដល់សម្តេចសង្ឃ​ បួរ​ គ្រី​ ដែលបានប្រទានឈ្មោះដល់បុត្រី​ គឹម​ សីហ៍មរកត​ និងសូមជូនពរដល់ព្រះអង្គអោយមានសុខភាពល្អរឹងមាំ? “សូមអនុមោទនាថ្ងៃឧបោសថសីល"​តាមពិតអីចឹងសោះបានកូនស្រីរបស់អតីតតារាទាំង២ទទួលលាភផ្ទួនៗ៕ ជាសម្តីដែលតារារូបនេះបានបញ្ចាក់ខាងលើ

ចង់​ដឹង​ថា​ការពិតឫយ៉ាងណាទស្សនា​រូបភាពខាងក្រោម៖

រូបភាពយកពី FB Page & IG៖ អ្នកនាង គង់​ ចាន់ស្រីមុំ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់