- 2018-08-24 09:30:00
- ជីវិតតារា
Song Joong Ki ចេញមុខដំបូងទម្លាយពីទំនាក់ទំនងក្រោយរៀបការជាមួយ Song Hye Kyo
- 2018-08-24 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Joong Ki ចេញមុខដំបូងទម្លាយពីទំនាក់ទំនងក្រោយរៀបការជាមួយ Song Hye Kyo
ចន្លោះមិនឃើញ
ថ្ងៃទី ២៤ ខែសីហា វិបសាយ Dispatch បានដកស្រង់បទសម្ភាសរបស់តារាសម្ដែង Song Joong Ki ជាមួយទស្សនាវដ្ដី "Esquire” ក្នុងដំណើរវិលចូលសិល្បៈជាថ្មី ក្រោយរៀបការរួច។
ក្នុងបទសម្ភាសនោះ Joong Ki មិនត្រឹមតែបាននិយាយទាក់ទងនឹងការងារនោះទេ ប៉ុន្តែលោកក៏បង្ហើបពីជីវិតស្នេហារបស់ខ្លួន និងភរិយា Song Hye Kyo ដែរ។
អ្នកសម្ភាសបាននិយាយទល់មុខ Joong Ki ថា៖ "ឥឡូវអ្នកបានរៀបការហើយ អ្នកមិនអាចត្រឡប់ទៅទាក់ទងដូចសង្សារជាមួយប្រពន្ធបានទៀតទេ”។ ពេលនោះម្ចាស់ខ្លួនក៏បានតបថា៖ «ខ្ញុំមិនគិតថាការទាក់ទងបែបនោះវាហួសពេលសម្រាប់ខ្ញុំក្រោយរៀបការនោះទេ។ ខ្ញុំមានទស្សនៈប្រាកដនិយមហើយក្នុងរឿងស្នេហា ខ្ញុំគិតថាខ្ញុំជាមនុស្សរ៉ូមែនទិកម្នាក់»។
បន្តទៀត Joong Ki និយាយថា៖ «នៅពេលខ្ញុំញ៉ាំអីជាមួយបងៗដែលជាមិត្តជិតស្និទ្ធ គាត់ប្រាប់ខ្ញុំថា ឲ្យរកប្រពន្ធណាដែល ធ្វើឲ្យយើងអាចផ្ដល់ក្ដីស្រឡាញ់ឲ្យខ្លួនឯងអស់មួយជីវិត នោះប្រៀបដូចសុបិនក្លាយជាការពិត។ ខ្ញុំគិតថារឿងល្អប្រពៃបំផុតដែលមនុស្សប្រុសអាចធ្វើបានក្នុងជីវិតនោះ គឺផ្ដល់ក្ដីស្រឡាញ់ឥតព្រំដែនដល់នារីជាទីស្រឡាញ់ម្នាក់ពិតប្រាកដ»។
បន្ថែមពីលើនេះ Joong Ki ក៏បានបញ្ជាក់ដែរថា៖ «មនុស្សប្រុសមួយចំនួនប្រហែលជាស្វែងរកតែភាពមានបាន និងកេរ្តិ៍ឈ្មោះល្បីល្បាញ ទុកជារឿងសំខាន់ក្នុងជីវិត ប៉ុន្តែខ្ញុំគិតថាសម្រាប់អ្នកដែលក្លាយខ្លួនជាសុភាពបុរស គឹនៅពេលស្រឡាញ់មនុស្សស្រីម្នាក់រហូតដល់ទីបញ្ចប់ មិនវៀចវេរទៅណា»។
សម្ដីមួយម៉ាត់ៗរបស់តារាប្រុសរូបនេះ ពិតជាចាក់ដោតខ្លាំងបំផុត ពិសេសវាក៏អាចបញ្ជាក់ច្បាស់ៗថា លោកស្រឡាញ់ភរិយាប៉ុណ្ណា ហើយក្ដីស្រឡាញ់ទាំងនេះពិតជាធ្វើឲ្យនារីៗមិនតិចទេលួចច្រណែននឹងសំណាង Song Hye Kyo៕