• 2018-08-30 03:13:33
  • ព័ត៌មាន

Big Hit ចេញ​សេចក្ដី​ប្រកាសជ្រើសជើងខ្លាំងទូទាំងពិភពលោក បំណង​បង្កើត​ក្រុមថ្មីបន្ទាប់

  • 2018-08-30 03:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​របស់ BTS គឺ Big Hit បាន​ប្រកាស​ស្វែង​រក​បេក្ខជន​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ ដែល​ចង់​ក្លាយ​ជា​តារា​ថ្មី​របស់​ផលិតកម្ម​ ពិសេស​អ្នក​ដែល​មាន​សមត្ថភាព​ផ្នែក​ K-Pop។

កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ផលិតកម្ម​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹក​ភ្លូក​ដី​នៅ​កូរ៉េ​ Big Hit បាន​ចេញ​សេច​ក្ដី​ប្រកាស​ប្រឡង​ជ្រើស​រើស​ពន្លក​ថ្មី​ដែល​ស្នេហា​វិស័យ​ K-Pop មក​ពី ជុំវិញ​ពិភពលោក។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ០៦ ខែតុលា​ ដល់​ថ្ងៃ​ទី​ ០៤ ខែ​វិច្ឆិកា​ឆ្នាំ​នេះ។

BTS និង​ CEO ផលិតកម្ម​ Big Hit

យុទ្ធនាការ​ស្វែង​រក​ពន្លក​ថ្មី​របស់​ផលិតកម្ម​ Big Hit នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Vancouver, Toronto, Los Angeles, Atlanta, New York និង​ Hong Kong។ សម្រាប់​បេក្ខភាព​ចូល​រួម​ មាន​តែ​បុរសៗ​ប៉ុណ្ណោះ​ដែល​អាច​ដាក់ពាក្យ​បាន ហើយ​ពួកគេ​ត្រូវ​តែ​ជាយុវជន​ដេល​កើត​ឆ្នាំ ១៩៩៨ ឬ​ក្មេង​ជាង​នេះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់