• 2018-09-07 02:08:53
  • ព័ត៌មាន

អ្នក​គាំទ្រ​ម្នាក់​​សំណាង​ហួស ក្រោយ​ចាប់​បាន​ខ្សែ​ដៃ​​ពេជ្រ​មួយ​ខ្សែ​ពី Junho

  • 2018-09-07 02:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យើង​ម្នាក់ៗ ពេល​ខ្លះ​មិន​បាន​ដឹង​ថា សំណាង​​បាន​ធ្លាក់​មក​ដល់​រូប​គេ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​នោះ​ទេ។ ជាក់​ស្ដែង កាល​ពី​ពេល​ថ្មីៗ​នេះ អំឡុង​ពេល​ធ្វើ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Junho អ្នក​គាំទ្រ​ដ៏​សំណាង​មួយ​រូប​ បាន​ចាប់​បាន​ខ្សែ​ដៃ​ពេជ្រ​មួយ​ខ្សែ​តម្លៃ​រាប់​ម៉ឺនដុល្លារ ដែល​តារា​ចម្រៀង​ប្រុស​រូប​នេះ​បោះ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ទុក​ជា​វត្ថុអនុស្សាវរីយ៍។

កាល​ពី​ថ្ងៃ​ទី ០៥ ខែ​កញ្ញា​ អំឡុង​ពេល​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទោល "Flash Light” របស់​តារា​ចម្រៀង Junho សមាជិក​ក្រុម 2PM រូប​នេះ បាន​បោះ​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៅ​​ឲ្យ​អ្នក​គាំទ្រ ដោយ​ក្នុង​នោះ​មាន​ដូច​ជា កន្សែង និង​ខ្សែ​ដៃ​។ ទាំង​នេះ​ជា​ទម្លាប់​ធម្មតា​ទៅ​ហើយ សម្រាប់​តារា​ល្បី​ដែល​បោះ​វត្ថុ​អនុស្សាវរីយ៍​ជូន​អ្នក​គាំទ្រ​របស់​ខ្លួន​នោះ ប៉ុន្តែ​ជា​ញឹកញាប់ ពួកគេ​បោះ​របស់​មិន​សូវ​ថ្លៃ​ប៉ុន្មាន​នោះ​ទេ ដូច​ជា​បន្តោង​សោ កន្សែង ប៊ិច​អី​ជា​ដើម។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Junho គឺ​ថា​តារា​រូប​នេះ បាន​បោះ​ខ្សែ​ដៃ​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​របស់​លោក​ជូន​ទៅ​អ្នក​គាំទ្រ ដែល​ទង្វើ​បែប​នេះ មិន​ធ្លាប់​មាន​តារា​ពី​មុន​ធ្លាប់​ធ្វើ​នោះ​ទេ។

គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​ដៃ​ពេជ្រ​មួយ​ខ្សែ​ដែល​អ្នក​គាំទ្រ​សំណាង​ម្នាក់​ទទួល​បាន​នោះ ជា​ប្រភេទ​ខ្សែ​ដៃ Emerald Cut Diamond Tennis Bracelet ដែល​មាន​តម្លៃ​រហូត​ដល់ ៣៥ ០០០ដុល្លារ​ឯ​ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់