• 2018-09-19 03:43:39
  • ជីវិតតារា

ភិន សុដាលីស ដឹកដៃកូនស្រីដំណក់ឈាមរួមគ្នាជាមួយ ប៉ែន ចំរ៉ុង មកគាំទ្ររឿងខ្លួនឯងសម្ដែង

  • 2018-09-19 03:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​ម្ដាយ​ទោះ​បី​ជា​ហត់​នឿយ​​ពី​ការ​សម្ដែង​យ៉ាង​ណា​​​​ ភិន សុដាលីស មិន​ដែល​ភ្លេច​កូន​ស្រី​បណ្ដូល​ចិត្ត​​ដែល​ជា​ដំណក់​ឈាម​រួម​គ្នា​ជាមួយ​ ប៉ែន ចំរ៉ុង​ នោះ​ទេ​គ្រប់​ដង្ហើម​ចេញ​ចូល​នាង គឺ​មាន​តែ​កូន​ប្រឹងប្រែង​​រកស៊ី​សព្វ​ថ្ងៃ​ក៏​ដើម្បី​កូន។

ជាក់​ស្ដែង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​​​ខ្នាត​ធំ​​កាល​ពី​ល្ងាច​មិញ ដាលីស បាន​ដឹក​ដៃ​កូន​ស្រី​មក​ជួយ​គាំទ្រ​​ភាព​យន្ត​ដែល​សម្ដែង​ដោយ​ខ្លួន​ ធ្វើ​ឲ្យ​មាន​​ការ​ចាប់​អារម្មណ៍​​ពី​​​មិត្តភ័ក្ដិ​សិល្បៈ​ និង​ភ្ញៀវកិត្តិយស​​នៅ​ទីនោះ​ផ្ទាល់​ផង​ដែរ។

​​​ភិន សុដាលីស ថា នាង​គ្មាន​អារម្មណ៍​ហត់​នឿយ​អ្វី​ទាំង​អស់​ ទោះបី​ជា​មក​ពី​ថត​រឿង​ហើយ ត្រូវ​រៀប​ចំ​ខ្លួន​មក​សម្ពោធ​រឿង​​បន្ត​ទៀត​ក្ដី​ ក៏​ខ្លួន​នៅ​តែ​សប្បាយ​ចិត្ត​ព្រោះ​មាន​កូន​ស្រី​​​ជា​ទី​ស្រឡាញ់​ចាំ​ផ្ដល់​ស្នាម​ញញឹម​ និង​ឲ្យ​កម្លាំង​ចិត្ត។

“ដូច​ថ្ងៃ​នេះ​អ៊ី​ចឹង​ខ្ញុំ​មក​ពី​ថត ពេល​ឃើញ​មុខ​កូន​សើច​ដាក់​ភ្លាម​​ក៏​ភ្លេច​ការ​នឿយ​ហត់​ទាំង​អស់។ ស្រឡាញ់​ខ្លាំង​ពេក​ក៏​យក​គាត់​មក​សម្ពោធ​រឿង​តែ​ម្ដង​ទៅ ព្រោះ​ឃើញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​មក​យំ​តាម"។ នេះ​បើ​តាម​អ្នក​ម្ដាយ​វ័យ​ក្មេង​រៀបរាប់៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់