• 2018-09-24 03:33:44
  • ព័ត៌មាន

គិត​ត្រឹម​យប់មិញ​នេះ ឆាយ វីរៈយុទ្ធ និង​ភរិយា ចេញ​ចោល​ផ្ទះរៀង​ខ្លួន​ហើយ ក្នុង​បេសកកម្ម​ផ្សេង​គ្នា!

  • 2018-09-24 03:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​យប់​មិញ​នេះ លោក ឆាយ វីរៈយុទ្ធ និង​ភរិយា គឺ​អ្នក​នាង សែ ចាន់ឌី បាន​ចែក​គ្នា​ទៅ​រក​គោលដៅ​រៀង​ខ្លួន ក្នុង​នោះ​ម្នាក់​បាន​ចេញ​បេសកកម្ម​ទៅ​សហរដ្ឋ​អាមេរិក​រួច​ហើយ និង​ម្នាក់​ទើប​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យប់​មិញ។

ឆាយ វីរៈយុទ្ធ បាន​ចេញ​ទៅ​ប្រទេស​កូរ៉េ​យប់​មិញ​នេះ ដោយ​មិន​មាន​ភរិយា​អម​ដំណើរ​ឡើយ ខុស​ពី​ទម្លាប់​រាល់​ដង។ បញ្ហា​នេះ លោក​អះអាង​ថា តាម​ពិត​ភរិយា​របស់​លោក បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ចោល​លោក​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ម្ល៉េះ ទើប​មិន​បាន​ជូន​ដំណើរ​លោក​នា​យប់​មិញ​នេះ។

"ភរិយា​ខ្ញុំ គាត់​ទៅ​អាមេរិក​មុន​ខ្ញុំ​ទៅ​ទៀត ប្រហែល​ជា​ខែ​ក្រោយ​អី ទើប​គាត់​ត្រឡប់​មក​វិញ...ហើយ​នេះ​ជា​ការ​ឃ្លាត​គ្នា​រយៈ​បំផុត​លើក​ដំបូង តាំង​ពី​ពួក​យើង​រៀបការ​នឹង​គ្នា​មក...និយាយ​តាម​ត្រង់ គឺ​នឹក​រលឹក​គ្នា​ដែ...​ប្ដី​ប្រពន្ធ​ណា​បង ព្រោះ​ដូច​ប្រាប់ មិន​ដែល​ឃ្លាត​គ្នា​យូរ​អីចឹង​ទេ"។

អ្នក​នាង សែ ចាន់ឌី ភរិយា ឆាយ វីរៈយុទ្ធ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដោយ​សហរដ្ឋអាមេរិក​ឲ្យចូល​រួម​ក្នុង​កម្មវិធី ទស្សនកិច្ច​អ្នក​ដឹក​នាំ​អន្តរជាតិ (IVLP) ក្នុង​នាម​ជា​សហគ្រិន​នារី​កម្ពុជា​វ័យ​ក្មេង ក្នុង​ពេល​ដែល​គេ​ដឹង​ថា ភរិយា​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​វ័យ​ក្មេង និង​ធំ​ដុំ​មួយ​រូប​លើ​មុខ​ជំនួញ​អង្ករ។ ដោយ​ឡែក សាមី​ខ្លួន​តារា​ចម្រៀង​ដែល​ត្រូវ​ចេញ​ចោល​ផ្ទះ​ដូច​គ្នានា​យប់​មិញ​នេះ គឺ​ក្នុង​បេសកកម្ម​សិល្បៈ។

តាម ឆាយ វីរៈយុទ្ធ ដំណើរ​របស់​លោក​យប់​មិញ​នេះ គឺ​ដើម្បី​ទៅ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា រួម​ជាមួយ​តារា​ចម្រៀង​ទៅ​ពី​កម្ពុជា​ជា​ច្រើន​ទៀត មាន​ដូច​ជា ព្រាប សុវត្ថិ ពែកមី និង រ៉ាប៊ី ជា​ដើម។ កម្មវិធី​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​អានសាន និង​កម្មវិធី​បន្ទាប់​នៅ​ថ្ងៃ​ស្អែក ធ្វើ​នៅ​ទីក្រុង​ក្វាង​ជូ។

នេះ​ជា​ដំណើរ​បេសកកម្ម​សិល្បៈ​លើក​ទី​២​របស់​តារា​ចម្រៀង​សាន់ដេ ខាង​លើ​នៅ​ទឹក​ដី​ប្រទស​កូរ៉េ​ខាង​ត្បូង ខណៈ​លើក​ទី​១​ទៅ​តាម​រយៈ​ម្ចាស់​ឧបត្ថម្ភ​ផ្សេង ដោយ​បាន​ទទួល​ជោគជ័យ​រួច​ទៅ​ហើយ។ ដោយ​ឡែក​លើក​ទី​២ លោក​សង្ឃឹម​ថា បង​ប្អូន​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង នឹង​គាំទ្រ​ច្រើន​ដូច​គ្នា។ បើ​មិន​មាន​ការ​ប្រែ​ប្រួល លោក ឆាយ វីរៈយុទ្ធ នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឆ្នាំ​ដដែល ប៉ុន្តែ​ភរិយា​របស់​លោក បន្ត​នៅ​សហរដ្ឋ​អាមេរិក​រហូត​ដល់​ពាក់​កណ្ដាល​ខែ​ក្រោយ៕

អត្ថបទ៖ ទារិកា

មតិយោបល់