- 2018-09-25 08:13:25
- ជីវិតតារា
អត់ជាប់សាច់ឈាមគ្នាទេ តែភិន សុដាលីស ចាត់ទុក អេដា សំខាន់ដល់ម្ល៉ឹង
- 2018-09-25 08:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ជាប់សាច់ឈាមគ្នាទេ តែភិន សុដាលីស ចាត់ទុក អេដា សំខាន់ដល់ម្ល៉ឹង
ចន្លោះមិនឃើញ
តាមពិតទៅ ភិន សុដាលីស និង តារាចម្រៀង Original Song អេដា មិនជាប់សាច់ឈាមនឹងគ្នាទេ តែគេសង្កេតឃើញទំនាក់ទំនងអ្នកទាំងពីរ ពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។
មានពេលខ្លះនៅលើបណ្ដាញសង្គមរបស់កូនស្រី លោក អិន សុភិន ថែមទាំង Share អ្វីៗពាក់ព័ន្ធនឹងម្ចាស់បទ "ភ្លើង"។ ចំណែកតារាចម្រៀង អេដា វិញ តែងមានវត្តមានចូលរួមកម្មវិធីផ្សេងៗរបស់ ដាលីស ជាញឹកញាប់ផងដែរ។
ពេលសួរដល់រឿងនេះ តួឯកក្នុងរឿង "ណូលីណូឡា" ប្រាប់ថា ខ្លួន និងតារាចម្រៀង អេដា រាប់អានគ្នាទុកដូចបងប្អូនធម៌។ អ្នកទាំងពីរបានស្គាល់គ្នាយូរឆ្នាំមកហើយ នៅពេលជជែកគ្នាពេលណា តែងត្រូវរ៉ូវគ្នា និងសប្បាយចិត្ត មិនដែលមានទំនាស់អ្វីនោះទេ ម្ល៉ោះហើយ ទើបអ្នកទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក ដោយសារតែការស្រលាញ់រាប់អានដូចបងប្អូនបង្កើត។
ដាលីស ប្រាប់ថា អ្នកនាងបានចាត់ទុកតារាចម្រៀង អេដា ជាបងស្រីធម៌ម្នាក់ ហើយអត្តចរិតអ្នកទាំងពីរវិញក៏ស្រដៀងគ្នាដែរ ព្រោះចូលចិត្តលេងសើច ទៅកម្សាន្តក្រៅប្រទេស និងចេះខ្វល់ខ្វាយពីគ្នា ៕