• 2018-09-26 04:09:53
  • ស្ទីលតារា

​អ៊ី​ណូ មានហេតុ​ផល​៣​ រៀប​ចំ​ខួប​គម្រប់​៣៥​ឆ្នាំ ក្រោយ​ខាន​ជាង​១០​ឆ្នាំ​

  • 2018-09-26 04:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ លោក អ៊ី​ណូ បាន​ធ្វើ​​ពិធី​ខួប​កំណើត​គម្រប់​អាយុ ៣៥​ឆ្នាំ​ របស់​ខ្លួន​កាល​ពី​យប់​មិញ ​នៅ​ភោជនីយ​ដ្ឋាន ​តាយ​ស៊ីង ​ដោយ​មាន​តារា​ជា​ច្រើន​ចូល​រួម។

​លោក អ៊ី​ ណូ ​ប្រាប់​ថា ​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ​ដែល​លោក​មិន​ដែល​បាន​ធ្វើ​ខួប​កំណើត​ធុំ​ដុំ​សម្រាប់​ខ្លួន​ឯង។ ​លើក​នេះ ​លោក​រៀប​ចំ​ឡើង​វិញ ​ព្រោះ​មាន​មូល​ហេតុ​បី​សំខាន់ៗ។

​មូល​ហេតុ​ទី​១ គឺ​ដើម្បី​អបអរ​ខ្លួន​ឯង ដែល​បាន​ប្រឡូក​សិល្បៈ​​អស់​ពេល​ជាង​១០​ឆ្នាំ ​យ៉ាង​ជោគ​ជ័យ ដែល​កាល​គ្រា​មុន​លោក​ធ្លាប់​កម្សត់​ ក្រ​ ​ស្ទើរ​តែ​សុំ​គេ​ឡើង​ច្រៀង​ថែម​ទៀត។ ​​​​ទី​២ ដើម្បី​អបអរ​​ដំណឹង​ដែល​លោក​នឹង​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ម្ដង​ទៀត ​តែ​ចំពោះ​ប្រទេស​ណា​ លោក​សុំ​លាក់​សិន។ ​ចុង​ក្រោយ ​គឺ​ដើម្បី​លើក​រាសី​ ទទួល​បាន​សិរី​សួ​ស្តី​សម្រាប់​ជីវិត​របស់​លោក ដែល​បាន​ស្គាល់​ម្ចាស់​ចិត្ត មាន​ឈ្មោះ​ថា បញ្ញា សុជាតា។​

​ចំពោះ​ខួប​កាល​ពី​ម្សិល​មិញ ​ម្ចាស់​បទ "​កុំ​យំ កុំ​យំ​អូន" ​បាន​ចំណាយ​ប្រាក់​អស់​ជាង​៤ពាន់​ដុល្លារ ​ដោយ​រៀប​ចំនួន​២៥​តុ ​​រួម​ទាំង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​តារា​ល្បី​ៗ​ជា​ច្រើន។ តោះ​ មើល​ទិដ្ឋភាព​ពិធី​ខួប​កំណើត​របស់​តារា​ចម្រៀង​ អ៊ី​ណូ​ ​កាល​ពី​យប់​មិញ៖

អត្ថបទ៖ លឹម សុនា

មតិយោបល់