• 2018-09-29 03:20:45
  • ចម្រៀង

អបអរ! MV បទ "Ringa Linga” របស់ Taeyang មាន​អ្នក​ចុច​មើល​គ្រប់ ១០០ លាន​ដង

  • 2018-09-29 03:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ "Ringa Linga” របស់​សមាជិក​ក្រុម BIG BANG តារា​ចម្រៀង Taeyang បាន​ទទួល​ភាព​ជោគជ័យ​ថ្មី ដោយ​បាន​កើន​ចំនួន​អ្នក​ចុច​មើល​រហូត​ដល់ ១០០ លាន​ដង​ហើយ​លើ Youtube។

ចំនួន​កើន​ដល់ ១០០ លាន​ដង​នេះ ទទួល​បាន​ក្នុង​ពេល​ប្រហែល​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​នេះ (ម៉ោងក្នុង​ប្រទេសកូរ៉េ) ដោយ​ទទួល​បាន​ការ​ចូលរួម​អបអរ​សាទរ​ពី blog ផ្លូវ​ការ​របស់​ផលិតកម្ម YG ផងដែរ។

ជាមួយ​នឹង​ភាព​ជោគជ័យ​របស់​វីដេអូ​បទ "Ringa Linga” នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម BIG BANG ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​​ដំបូង​គេ ​ដែល​មាន​បទ​ចម្រៀង​ច្រើន​ជាង​គេ ដែល​ទទួល​បាន​អ្នក​មើល​ជាង ១០០ លាន​ដង។ បើ​សរុប​ទាំង​អស់​គឺ​មាន​វីដេអូ​បទ​ចម្រៀង​ចំនួន ១៥ បទ​ផ្សេង​ទៀត ដែល​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា​នេះ ក្នុង​នោះ​មាន​ដូច​ជា​បទ "Fantastic Baby”, “Bang Bang Bang”, Bad Boy”, “Blue” និង​បទ "Bae Bae” ជា​ដើម៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់