• 2018-09-30 09:05:00
  • ជីវិតតារា

ទើប​តែ​សម្រាល​កូន​ប៉ុន្មាន​ខែ Kylie Jenner កាន់​តែ​មាន​រាង​ស្អាត​ប្លែក​មិន​ធម្មតា

  • 2018-09-30 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​សប្ដាហ៍​នេះ Kylie Jenner បាន​បង្ហាញ​ខ្លួន​នៅ​តំបន់ Beverly Hills ដើម្បី​ចូល​រួម​កម្មវិធី​ជប់​លៀង​មួយ​ ហើយ​ត្រូវ​អ្នក​ប្រមាញ់​រូប​ថត​ថត​បាន​រូប​ស្អាត​យ៉ាង​ច្រើន​បង្ហាញ​ពី​រាងរៅ​ដ៏​ស្រស់​ស្អាត​របស់​នាង។

តារា​វ័យ​២១​ឆ្នាំ​រូប​នេះ ស្លៀក​ឈុត​ពណ៌​ខ្មៅ​យ៉ាង​សាមញ្ញ​ប៉ុន្តែ​នៅ​តែ​មាន​រូបរាង​ស្រស់​ស្អាត​មិន​គួរ​ជឿ។ Kylie ទើប​តែ​សម្រាល​កូន​​​ស្រី Stormi ប៉ុន្មាន​ខែ​មុន​នេះ ប៉ុន្តែ​រូបរាង​របស់​នាង​នៅ​តែ​ស្រស់​ស្អាត​​ខ្លាំង​ នឹក​ស្មាន​មិន​ដល់​។ នេះ​អាច​បណ្ដាល​មក​ពី​នាង​បែក​សាច់​ ក្រោយ​សម្រាល​កូន​ដំបូង​ក៏​ថា​បាន។ គូស​បញ្ជាក់​ដែរ កម្មវិធី​ជប់​លៀង​នេះ​​រៀប​ចំ​ដោយ​អ្នក​តុប​តែង​​ផាត់​មុខ (Make Up) ល្បី​ឈ្មោះ​ Anatasia៕

​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់