• 2018-10-03 03:55:00
  • ព័ត៌មាន

អ្នកគាំទ្រជាច្រើននាំគ្នាឈ្លក់នឹងសម្រស់ Taecyeon និងលាន់មាត់ថាជាតួពិតរឿង "ម្ចាស់ព្រះអាទិត្យ"

  • 2018-10-03 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០២ ខែ​តុលា​ អ្នក​គាំទ្រ​អាស៊ី​ជា​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ Taecyeon អំឡុង​ពេល​ស្ថិត​ក្នុង​ជួរ​ទាហាន​ ហើយ​ម្នាក់ៗ​នាំ​គ្នា​លើក​ឡើង​សឹង​ដូចៗ​គ្នា​ថា​ លោក​សម​ជា​តួ​អង្គ​ពិត​ក្នុង​រឿង​ "ម្ចាស់ព្រះអាទិត្យ” មែន។

ថ្ងៃ​ទី​ ០១ ខែតុលា​ តារា​ចម្រៀង​ក្រុម​ 2PM រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ជំរំ​ហាត់​ទាហាន​ ដើម្បី​សម​សម្រាប់​ថ្ងៃ​ពិសេស National Armed Forces Day។ រូបរាង​របស់​ Taecyeon ពេល​នោះ​ពិត​ជា​ស្រស់​សង្ហា​ឥតខ្ចោះ​ ទោះ​បី​ជា​គ្មាន​​ក្រែម​ម៉្សៅ​ជំនួយក៏​ដោយ។

អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​នាំ​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​រូបរាង​ស្រស់​សង្ហា​អង់អាច​របស់​តារា​ប្រុស​រូបនេះ​ មើល​ទៅ​ហាក់​ដូចជា​លោក​កំពុង​ថត​កុន។ អ្នក​គាំទ្រ​នារីៗ​ពិត​ជា​មិន​អាចទប់​ចិត្ត​មិន​លង់​មិន​បាន​ទេ ព្រោះ​ឈុត​ទាហាន​មួយ​សម្រាប់​នេះ​ពិត​ជា​ស័ក្ដិសម​នឹង​ Taecyeon ឥត​ខ្ចោះ​ អម​ជាមួយ​អាវុធ​នៅ​នឹង​ដៃ​ជាប់​ទៀត​ កាន់​តែ​ធ្វើ​ឲ្យ​លោក​លេចធ្លោ​ថែម​មួយ​កម្រិត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់