• 2018-10-03 07:02:36
  • ជីវិតតារា

ភ្ជុំបិណ្ឌឆ្នាំនេះ ឆន សុវណ្ណរាជ ធ្វើដាក់អ្នកមានគុណមិនខុសពីឆ្នាំមុន

  • 2018-10-03 07:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​តារា​ចម្រៀង​ ឆន សុវណ្ណរាជ​ បាន​ជូន​ចិញ្ចៀន​ពេជ្រ​ដល់​អ្នក​ម្ដាយ​​ជា​ទី​ស្រឡាញ់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មិន​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ប៉ុន្មាន​ប៉ុន្មាន​ឡើយ។ កាល​ពី​ឆ្នាំ​កន្លង​ទៅ​លោក បាន​ទិញ​គ្រឿង​ពេជ្រ​ជូន​អ្នក​ម្ដាយ​ផង​ដែរ។​

ឆ្នាំនេះ

កំលោះ​សង្ហា​ ឆន សុវណ្ណរាជ ឲ្យ​ដឹង​នៅ​លើ​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​​ក្នុង​នាម​ជា​កូន​​​ប្រុស​ម្នាក់​​លោក បាន​ទិញ​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ជូន​អ្នក​ម្ដាយ​ដើម្បី​បញ្ជាក់​ពី​ទឹក​ចិត្ត​​បន្តិច​បន្តួច​​ចំពោះ​អ្នក​មាន​គុណ។

លោក​ថា៖​"ធ្វើ​បុណ្យ​ឲ្យ​ទាន់​ខែ​ភ្លឺ​ ទាន់​លោក​មើល​ឃើញ​ និង​ទទួល​បាន​ទឹក​ចិត្ត​បន្តិច​បន្តួច​ពី​កូន​ម្នាក់​នេះ​សម្រាប់​លោក​ក្នុង​ខែ​បុណ្យ​ទាន អ្វី​ដែល​កូន​ចង់​ឃើញ​គឺ​អ្នក​ម្ដាយ​បាន​សប្បាយ​ចិត្ត​គឺ​គ្រប់​គ្រាន់​ហើយ​​សម្រាប់​ខ្ញុំ"។​​

ទាក់​ទង​រឿង​ទិញ​គ្រឿង​អលង្ការ​ជូន​អ្នក​ម្ដាយ​រៀង​រាល់​ឆ្នាំ​នេះ​លោក ឆន សុវណ្ណរាជ មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​ទូរស័ព្ទ​ហៅ​ចូល​តែ​និយាយ​ស្ដាប់​គ្នា​ពុំ​បាន៕​

ឆ្នាំនេះ
កាលពីឆ្នាំមុន

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់