• 2018-10-18 07:15:00
  • ជីវិតតារា

Ariana Grande បិទ​ស្នាម​សាក់​ឈ្មោះ​អតីត​សង្សារ​​នៅ​ម្រាម​ដៃ ពេល​ច្រៀង​ក្នុង​កម្មវិធី១

  • 2018-10-18 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ariana Grande បាន​យក​ស្គុត​មក​បិទ​នៅ​ម្រាម​ដៃ​របស់​នាង ដើម្បី​បិទ​បាំង​ស្នាម​សាក់​ឈ្មោះ​អតីត​សង្សារ​បន្ទាប់​ពី​បែក​គ្នា​ថ្មីៗ​នេះ។ នេះ​ដោយ​សា​រ​តែ​កាល​ Ariana និង​អតីត​សង្សារ​រួម​រស់​ជាមួយ​គ្នា អ្នក​ទាំង​ពីរ​បាន​ទៅ​សាក់​លើ​ដង​ខ្លួន​ពី​ពាក្យ​ពេចន៍​ឬ​រូប​ភាព​ផ្សេងៗ​គ្នា​ តំណាង​ឲ្យ​ទំនាក់ទំនង​ពួក​គេ​ដល់​ទៅ​ជាង​១០​កន្លែង​ឯណោះ​។

ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ ស្នេហា​អ្នក​ទាំង​ពីរ​បាន​មក​ដល់​ផ្លូវ​បំបែក​អីចឹង គឺ​វា​ពិត​ជា​រឿង​មួយ​ត្រូវ​ការ​ពេល​វេលា​ទម្រាំ​អ្វីៗ​មក​រក​សភាព​ដើម តួយ៉ាង​ម្ចាស់​បទ "God Is A Woman” ត្រូវ​យក​ស្គុត​ពណ៌​សាច់​មក​បិទ​ម្រាម​ដៃ​ខ្លួន​ពេល​ឡើង​ច្រៀង​លើ​ឆាក ដោយ​សារ​តែ​ម្រាម​ដៃ​នោះ​មាន​ស្នាម​សាក់​ឈ្មោះ "Pete” អតីត​សង្សារ​របស់​នាង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ស្នាម​សាក់​នោះ ក៏​ស្ថិត​នៅ​លើ​ម្រាម​ដៃ​នាង ដែល​តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​នេះ​ធ្លាប់​ពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ ដែល​នាង​ទទួល​បាន​ពី​ Pete Anderson។ នេះ​គឺ​ជា​ការ​បែក​គ្នា​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​មួយ ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​គិត​ថា​ ពួក​គេ​នឹង​រៀប​ការ​ជាមួយ​គ្នា។ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​ សាក់​រូប​ជា​ច្រើន​លើ​ដង​ខ្លួន​ ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់