- 2018-10-19 07:18:14
- ជីវិតតារា
មាស សុខសោភា កំពុងតែធ្វើឲ្យមហាជនយល់ច្រឡំលើ ឆន សុវណ្ណរាជ
- 2018-10-19 07:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា កំពុងតែធ្វើឲ្យមហាជនយល់ច្រឡំលើ ឆន សុវណ្ណរាជ
ចន្លោះមិនឃើញ
ថ្មីៗនេះកំពូលតារាចម្រៀង ឆន សុវណ្ណរាជ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍លើរូបលោកយ៉ាងខ្លាំងក្រោយពីបង្ហោះរូបភាពស្និទ្ធស្នាលមួយសន្លឹកជាមួយ មាស សុខសោភា ក្នុងដំណើរកម្សាន្តមួយនៅលើទឹកដីអឺរ៉ុប។
បន្ទាប់ពី ឆន សុវណ្ណរាជ បង្ហោះរូបស្និទ្ធស្នាលមើលទៅដូចស្នេហ៍ប្រុសស្រីទើបស្រឡាញ់គ្នាថ្មោងថ្មីភ្លាម រំពេចនោះមានអ្នកគាំទ្រជាច្រើននាក់ បានសួរដេញដោលទៅកាន់លោកថា៖" ស្រីស្អាតម្នាក់ពាក់វ៉ែនតា យ៉ាងឡូយស្និទ្ធស្នាលជាមួយបងគាត់ជា អ្នកណា? ជាសង្សារបងមែនទេ? សមគ្នាណាស់ស្ងាត់បង្ហាញគូស្នេហ៍ដើរលើងក្រៅប្រទេសអនស្ចារ្យណាស់បង"។
ចំពោះរឿងដែលមហាជនចំណាំ មាស សុខសោភា មិនបានពេលថតរូបស្និទ្ធស្នាលជាមួយ ឆន សុវណ្ណរាជ ដោយសារតែនាង ពាក់វ៉ែនតាមើលទៅស្អាតប្លែកទើបធ្វើឲ្យអ្នកគាំទ្រមានការយល់ច្រឡំថាជាសង្សារម្ចាស់បទ"ផឹងលួងខ្លួនឯង" តែម្ដងទៅ។
ឯរឿង ឆន សុវណ្ណរាជ ហ៊ានបង្ហាញភាពស្និទ្ធស្នាលជាមួយ មាស សុខសោភា ដោយមិនខ្លាចចិត្តគូស្នេហ៍នាង នោះដោយសារតែអ្នកទាំងពីរគឺជាមិត្តស្និទ្ធស្នាលនឹងគ្នាច្រើនឆ្នាំមកហើយ។ ដូច្នេះបង្ហាញភាពជិតស្និទ្ធបន្តិចក៏គ្មានបញ្ហាដែរ។
គួររម្លឹកថាដំណើរកម្សាន្តទៅក្រៅប្រទេសម្ដងនេះគឺ ឆន សុវណ្ណរាជ ទៅជាមួយ មាស សុខសោភា និងគូស្នេហ៍នាងផងដែរ៕