• 2018-10-26 02:27:27
  • ជីវិតតារា

មើលវីដេអូនេះហើយ បានដឹងថា RM សមជា "ស្ដេចបំផ្លាញផុតលេខ" ពិតៗ ​

  • 2018-10-26 02:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RM គឺ​ជា​មេក្រុម​ម្នាក់​ ដែល​ត្រូវ​អ្នក​គាំទ្រ​សរសើរនឹង​ភាព​ក្លាហាន​ ក៏​ដូចជា​ទឹកចិត្ត​ស្រឡាញ់​មើល​ថែសមាជិក​ផ្សេង​ទៀត​ក្នុង​ក្រុម ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​លោក​ក៏ជា​មនុស្ស​ដែល​តែង​ធ្វើ​ឲ្យ​របស់របរ​នៅ​ជុំ​វិញ​ខ្លួន​ខូច​ដែរ។

ប្រសិន​ប្រិយមិត្ត​មួយ​ចំនួន​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​ BTS ពិសេស RM គ្រប់​គ្នា​ពិត​ជា​ដឹង​ថា​ដៃរបស់តារា​ប្រុស​រូបនេះ​ ពូកែ​ធ្វើ​ឲ្យ​របស់​នៅ​ជុំ​វិញ​ខ្លួន​ខូចខាត​យ៉ាង​ណា​ហើយ។ តួ​យ៉ាង​វត្តមាន​គ្រប់​ពេល​ ពេល​លោក​ទៅ​ដល់​ណា​ មេក្រុម BTS រូបនេះ​មិនដែល​ចេះ​នៅ​ស្ងៀម​ទេ ហើយ​តែង​ធ្វើ​ឲ្យ​មាន​កំហុស​ដោយ​អចេតនា​គ្រប់​ពេល។ ដោយ​សារ​ទម្លាប់​បែប​នេះ​ហើយ​ ទើប​អ្នក​គាំទ្រ​នាំ​គ្នា​ដាក់​ងារ​ឲ្យ​ RM ថា​ជា​ "ស្ដេចបំផ្លាញ” ប្រចាំ​ក្រុម។

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ទស្សនា​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់