• 2018-11-04 07:44:25
  • ព័ត៌មាន

ជិតចប់ការប្រគំតន្ត្រី Charlie លេងមួយក្បាច់ អ្នកគាំទ្រចង់ដាច់ផ្ងារ

  • 2018-11-04 07:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​របស់តារាចម្រៀង Charlie Puth អាច​ចាត់ទុកបានថាជាប្រវត្តិសាស្ត្រថ្មីមួយរបស់លោក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររហូតដល់ជាង ៣ ម៉ឺននាក់។

នៅយប់ថ្ងៃទី០២ ខែវិច្ឆិកានោះដែរ តារាចម្រៀងប្រុសរូបនេះ បានធ្វើការប្រគំ​បទចម្រៀងរបស់លោកជាច្រើន រហូតដល់ ១៦ បទ​ឯណោះ។ អំឡុងពេលប្រគំតន្ត្រីនោះដែរ មានរឿងមួយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងមិនអាចបំភ្លេចបាន គឺ​នៅពេលដែល Charlie ច្រៀងដល់បទទី១៥ លោកបានពញ្ញាក់អារម្មណ៍អ្នកគាំទ្រថា បទចម្រៀងនោះគឺជាបទចុង​ក្រោយ​របស់​លោកហើយ។ ក្រោយច្រៀងចប់ភ្លាម លោកពិតជាបានរត់ចុះពីលើឆាកទៅពិតមែន។ អ្នកគាំទ្រមួយចំនួនធំបានដើរចេញពីកន្លែងប្រគំតន្ត្រី ព្រោះគិតថាលោក​បានបញ្ចប់ហើយពិតមែន តែ​អ្វីៗគឺលើសពីការរំពឹងទុក។

ខណៈអ្នកគាំទ្រនាំគ្នាដើរចេញពីកន្លែងប្រគំតន្ត្រី តារាចម្រៀងរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសឹងដាច់ចង្កេះ នៅពេលដែល លោកបានរត់ឡើងលើឆាកប្រគំតន្ត្រីវិញជាមួយបទចម្រៀង "See You Again" ដែលជា​បទចុងក្រោយពិតប្រាកដរបស់លោក។

សំឡេងហ៊ោរកញ្រ្ជៀវបានផ្ទុះឡើងសារជាថ្មី ដែលធ្វើឲ្យបរិយាកាសនៅពេលនោះ គឺសប្បាយរីករាយខ្លាំង ទុកជាការចងចាំមួយមិនអាចបំភ្លេចបាន៕

អត្ថបទ៖ អន សុភក្ត្រា

មតិយោបល់