• 2018-11-05 03:57:03
  • ព័ត៌មាន

Charlie Puth បកស្រាយ​គ្មានសល់ពី​ជំហាន​ដំបូង​ពេលតែងភ្លេងរបស់បទ "Attention"

  • 2018-11-05 03:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​​ដែល​ស្ថិត​ក្នុង​អាលប៊ុម​ "Voice Notes"មាន​ចំណង​ជើង​ថា "Attention” ជា​បទ​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើន​បំផុត​ជុំវិញ​ពិភពលោក​ចេញ​ពី​សំនៀង Charlie Puth ផ្ទាល់​ ក៏​ដូចជា​ការ​តែង​និពន្ធ​របស់​លោក និង​Jacob Kasher។ ដោយសារ​បទ​ភ្លេង​ និង​អត្ថន័យ​ស្ដាប់​ហើយ ធ្វើ​ឲ្យ​ចង់​ស្ដាប់​ទៀត​មិន​ចេះ​ណាយ ទើប​មនុស្ស​ជា​​ច្រើន​ចង់​ដឹង​លម្អិត​ពី​ដំណើរ​ផលិត។

បញ្ជាក់​ប្រាប់​កម្មវិធី​ Today តារាប្រុសចិញ្ចើមឆែប Charlie និយាយថា៖ "ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​ពូកែ​សរសេរ​បទ​ភ្លេង​អីទេ គ្រាន់​តែ​ថា​ពេល​ខ្លះ​ ភ្លេង​ផុស​ចេញ​ក្នុង​ក្បាល​ខ្ញុំ ហើយ​ក៏​ថត​សំឡេង​ដាក់​ក្នុង​កម្មវិធី​ទូសព្ទធម្មតាៗ និង​គិត​ភ្លាមៗ​ថា​ប្រភេទ​បែប​នេះ​នេះ​អាចប្រើការ​បាន។ ដោយឡែក​ សម្រាប់​បទ​ "Attention" ពេល​ដំបូង​ដែលខ្ញុំ​នឹក​ឃើញ​បទ​នេះ​ ខ្ញុំ​កំពុង​នៅ​លើ​រថភ្លើង​ ក្នុង​ទីក្រុង​តូក្យូ។ បទ​ភ្លេង​លេច​ចេញ​ភ្លាម ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​មិន​អាច​បញ្ចូល​ក្នុង​កុំព្យូទ័រ​យួរ​ដៃ​ទេ អីចឹង​ហើយ​ខ្ញុំ​ក៏​ធ្វើ​ភ្លេង​តាម​មាត់ "Beatbox” ដើម្បី​ឲ្យ​ចាំមាត់ និង​ថត​ដាក់​ទូរសព្ទ។ ពេល​ខ្ញុំ​មក​ដល់​ សណ្ឋាគារ​ ខ្ញុំ​ក៏​ធ្វើ​ភ្លេង​តាម​មាត់​ជាថ្មី និង​ស្ដាប់​សំឡេង​ដែល​ខ្ញុំ​ថត​ទុក​នោះ​ឡើង​វិញ ហើយ​បញ្ចូល​ចូល​ក្នុង​កុំព្យូទ័រ​ដើម្បី​ធ្វើ​វា​តែម្ដង"​។

ដោយសារ​ គ្រប់​បទ​សុទ្ធ​តែ​ចេញ​ពី​ការ​ថត​សំឡេង​ទុក​ក្នុង​ទូរសព្ទ ទើប​លោក​សម្រេច​ដាក់​ឈ្មោះ​អាល់ប៊ុម​ថា​ “Voice Notes”។ ជាមួយ​គ្នា​នោះ​ បើ​យោង​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពេល​លេច​មុខ​ក្នុង​បទ​សម្ភាស​ជាមួយ​ Rolling Stone តារា​ចម្រៀង​រូបនេះ​នៅ​បញ្ជាក់​ទៀត​ថា បទ​ "Attention" គឺជា​បទ​ចម្រៀង​ទី​ ១​ក្នុង​អាល់ប៊ុម។

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ទស្សនាវីដេអូ​ទាំង​ស្រុង​បន្ថែម​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់