• 2018-11-07 01:50:54
  • ព័ត៌មាន

មក​ទស្សនា​ការ​ប្រគំ​តន្ត្រី​រួម​គ្នា​រវាង Charlie Puth និង BTS

  • 2018-11-07 01:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ក្រុម​ចម្រៀង BTS និង ​តារា​ចម្រៀង Charlie Puth បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​ជា​ខ្លាំង​ជាមួយ​ការ​ប្រគំ​តន្ត្រី​រួម​គ្នា​របស់​ពួកគេ​ក្នុង​កម្មវិធី​ពាន​រង្វាន់ Genie Music Awards ឆ្នាំ ២០១៨។

ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ​ដែរ ពួកគេ​បាន​ចាប់​ដៃ​គ្នា​ អង្រួន​ឆាក​តន្ត្រី ជាមួយ​ការ​សម្ដែង​បទ​ចម្រៀង​ចំនួន ២ បទ​រួម​គ្នា ក្នុង​នោះ​មាន​បទ "We Don't Talk Anymore” និង​បទ "Fake Love”។

ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ តារា​ចម្រៀង Charlie Puth បាន​ចាប់ផ្ដើម​បើក​ឆាក​ជាមួយ​បទ "See You Again” បន្ទាប់​មក ក៏​ចូល​ច្រៀង​ដល់​បទ "We Don't Talk Anymore” ដែល​មាន​ការ​ចូលរួម​ច្រៀង​ជាមួយ​តារា​ចម្រៀង Jungkook។ ក្រោយ​មក សមាជិក​ផ្សេង​ៗ​ទៀត​ទាំង​អស់​របស់​ក្រុម BTS ក៏​បាន​ឡើង​មក ចូលរួម​ច្រៀង​រួម​គ្នា​នូវ​បទ "Fake Love” ជាមួយ​តារា​ចម្រៀង Charlie Puth៕

ចង់​ដឹង​ការ​សម្ដែង​រួម​គ្នា​របស់​ពួកគេ អស្ចារ្យ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់