• 2018-11-08 02:45:00
  • ព័ត៌មាន

Charlie Puth និង​ BTS សម្ដែងរួមគ្នា​លើក​ដំបូង​ផង មិនសមកំហុស​មួយនេះកើតមានសោះ

  • 2018-11-08 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្ដែង​រួម​គ្នា​រវាង​ Charlie Puth និង​ BTS លើក​ឆាក​ MGA Awards បាន​អង្រួន​បេះ​ដូង​អ្នក​គាំទ្រ​ជា​ច្រើន​មិន​រំភើប​មិន​បាន ប៉ុន្តែ​ជាមួយ​គ្នា​នោះ​គ្រប់​គ្នា​ក៏​ខក​ចិត្ត​នឹង​បច្ចេកទេស​សំឡេង​របស់​តារា​ទាំង​នេះ ជាហេតុ​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញ​ដោល​ពេញ​បណ្ដាញ​អ៊ីនធើណិត។

ការ​បញ្ចេញ​សំឡេង​ពេល​សម្ដែង​បទ​ "Fake Love" របស់​ Charlie Puth និង​ BTS ហាក់​ដូច​ជា​មិន​ស្មើ​គ្នា​ទាល់​តែ​សោះ​តាំង​ពិ​ដើម​ ដល់​ចប់។ ទោះ​បី​តារា​ទាំង​នេះ​សុទ្ធ​តែ​ល្បី​ ហើយ​សំឡេង​ខ្លាំងៗ​មែន​ ប៉ុន្តែ​សម្ដែង​នៅ​ពេល​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មើល​មួយ​ចំនួន​ខក​ចិត្តបន្តិច។

ទោះ​ជា​យ៉ាង​ណា​ វា​មិន​មែន​ជា​កំហុស​របស់​ BTS ឬ​ Charlie ឡើយ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ផលិតករ​របស់​ BTS គឺ​ DOCSKIM បាន​ឲ្យ​ដឹង​ថា សំឡេង​ Mix បញ្ចូល​គ្នា​នៅ​ពេល​នោះ​មាន​បញ្ហា។ លោក​សរសេរថា៖ "យើង​ខំ​ប្រឹង​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​នេះ ប៉ុន្តែ​ខាង​ក្រុម​ការងារ​ Mix សំឡេង​របស់​កម្មវិធី​ GMA គិត​ថា​ចម្រៀង​របស់​យើង​មិនសូវ​សំខាន់​ហើយ​យ៉ាង នេះ​បើ​តាម​ខ្ញុំ​គិត”។

យោង​តាម​ហេតុផល​នេះ​ អាច​បញ្ជាក់​ថា​ទាំង​ BTS និង​ Charlie បាន​ខិតខំ​សម្ដែង​អស់​ពី​ចិត្ត​ជម្នះ​ នឹង​កំហុស​បច្ចេកទេស​នេះ​រហូត​ចប់​សព្វគ្រប់។ ​បែប​នេះ​ហើយ​ បាន​ជា​ទឹក​មុខ​របស់​តារា​ប្រុស​ទាំង​នេះ​ហាក់​តឹង​តែង​អំឡុង​ពេល​សម្ដែង៕។ ដើម្បីជ្រាប​កាន់តែច្បាស់ពី​បទ​ Remix ដើម សូមចុច Link នេះ​៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់