• 2018-11-13 02:21:14
  • ព័ត៌មាន

មិននឹកស្មាន ប៉ែន ចំរ៉ុង ធ្វើឲ្យ ហេង ចន្ថា ខឹងខ្លាំងដល់ថ្នាក់និយាយលែងចេញ

  • 2018-11-13 02:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​សម្ដែង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​​រយៈ​ពេល​​២​ឆ្នាំ​មក​នេះ​ ហេង ចន្ថា បាន​ជួប​តារា​​ប្រុស​ៗ​ជា​ច្រើន​តែ​គ្មាន​​កំលោះ​សង្ហា​ណា​ម្នាក់​​​ខូច​ខិល​ដូច​ ប៉ែន ចំរ៉ុង នោះ​ទេ​ពូកែ​ញ៉េះញ៉ោះ​​ធ្វើ​ឲ្យ​នាង ខឹង​​ខ្លាំង​​​មិន​ដឹង​រក​ពាក្យ​អ្វី​មក​និយាយ។

តួ​អង្គ​ស្រី​ក្នុង​រឿង"កូន​ក្រក" ថា នៅ​ពេល​ចុះ​ទៅ​ថត​រឿង​ជាមួយ​គ្នា​ក្នុង​ពេល​ម៉ោង​សម្រាក​ ប៉ែន ចំរ៉ុង តែង​តែ​​ដើរ​​ញ៉េះញ៉ោះ និង​បិច​ថ្ពាល់​ដ៏​ស្រស់​ស្អាត​របស់​នាង លេង​ធ្វើ​ដូច​គ្មាន​រឿង​​អ្វី​កើត​ឡើង។ ដោយ​មិន​ខ្វាយ​ខ្វល់​ពី​អារម្មណ៍​ដែល​នាង​ កំពុង​ខឹង​សូម្បី​តែ​បន្តិច​សោះ កាន់​តែ​ខឹង​រឹត​តែ​មក​ជិត។

ហេង ចន្ថា ថា៖"ពេល​មក​បិច​ថ្ពាល់​ហ្នឹង​ខ្ញុំ​កាន់​តែ​ហាម​គាត់​កាន់​តែ​មក​បិច ដល់​ពេល​​អ៊ីចឹង​ទៅ​ខ្ញុំ​លែង​ប្រកាន់​ចរិត​​ព្រាន​នារី​របស់​គាត់​ព្រោះ​ដឹង​ថា​បង​ ចំរ៉ុង គាត់​ចូល​ចិត្ត​លេង​សើច​ច្រើន។"

ហេង ចន្ថា មាន​ស្រុក​កំណើត​នៅ ​ខេត្ត​កំពង់ចាម នាង​គឺ​ជា​អតីត​​ជយលាភី​លេខ​១​ ក្នុង​កម្មវិធី​ Miss Grand Cambodia 2016 ។ ខ្សែភាពយន្ត​ដែល​នាង ធ្លាប់​សម្ដែង​កន្លង​មក​មាន​ដូច​ជា​រឿង "វិញ្ញាណជ្រែកបេះដូង" “កូនក្រក" “បន្ដោងឆ្នាំងដី" និង​ជា​ច្រើន​រឿង​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់