• 2018-11-23 03:45:00
  • ស្ទីលតារា

ហួសចិត្ត! តារាបង្ហាញម៉ូដ ខ្មែរ កំពុងប្រកួតប្រុសស្អាតនៅហ្វីលីពីនត្រូវគេចោទថា យកសម្លៀកបំពាក់ជាតិថៃមកបង្ហាញ

  • 2018-11-23 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាបង្ហាញម៉ូដ ពឹង ចាន់បូណ៌មី និងជាតារាសម្ដែងភាពយន្តភាគទូរទស្សន៍ក្នុងស្រុក កំពុងប្រកួត Mister United Continents នៅហ្វីលីពីនជាមួយប្រុសស្អាតជាច្រើនរូបពី ១៥ ប្រទេសក្នុងតំបន់។

តារាបង្ហាញម៉ូដ ពឹង ចាន់បូណ៌មី

តារាសម្តែង តំណាងកម្ពុជាប្រកួតកម្មវិធី Mister United Continents បានប្រាប់ Sabay ឱ្យដឹងថា ស្ថិតក្នុងការប្រកួតសម្លៀកបំពាក់តំណាងជាតិ រូបគេត្រូវបានបេក្ខជនថៃ លើកឡើងថាបេក្ខជនខ្មែរយកសម្លៀកបំពាក់ជាតិថៃមកបង្ហាញ។ លោក ពឹង ចាន់បូណ៌មី បានអះអាងថា សម្លៀកបំពាក់ខ្មែរ ដែលរូបលោកយកមកបង្ហាញនេះជារចនាបទរបស់ខ្មែរ និងមិនបានចំលងពីប្រទេសថៃឡើយ ព្រោះវាត្រូវបាន ឧបត្ថម្ភដោយក្រុមហ៊ុនដែលមានការធានាលើស្នាដៃច្នៃប្រឌិតច្បាស់លាស់។

ការចោទប្រកាន់បែបបង្អាប់បែបនេះពិតជាធ្វើឱ្យ លោក ពឹង ចាន់បូណ៌មី មានការអាក់អនចិត្ត តែរូបលោក​ជឿរជាក់ថា នេះជាការបង្អាប់បំបាក់កំលាំងចិត្តពីគូរប្រកួត រូបលោកត្រូវមានតាងចិត្តឡើងវិញដើម្បី​ប្រកួតបន្ត ពិសេសការគាំទ្រពីប្រជាជនកម្ពុជាកាន់តែធ្វើឱ្យរូបលោកមានមោទកភាពប្រកួតតំណាងជាតិរហូតដល់ទីបញ្ចប់។

ខណៈនេះ លោក ពឹង ចាន់បូណ៌មី ត្រូវការជួយ Like រូបបេះដូង ពីប្រិយមិត្តទាំងអស់គ្នាលើ Link រូបភាពខាងក្រោម៖

បញ្ជាក់៖ សូមចុច សញ្ញា រូបបេះដូងទើប ពឹង ចាន់បូណ៌មី ទទួលបានពិន្ទុពីគណៈកម្មការ

សូមចូលរួម Vote ឱ្យ ពឹង ចាន់បូណ៌មី តាមរយៈ Link ខាងក្រោម៖

pageantvote.ph/pageants

អត្ថបទ៖ Sunny

មតិយោបល់