- 2018-11-30 09:00:00
- ព័ត៌មាន
រហែកខោផង ហើមជើងផង ករុណា ពេជ្រ ប្រឹងដើរអស់៤០ Km ដើម្បីហេតុផលរំជួលចិត្តមួយ
- 2018-11-30 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រហែកខោផង ហើមជើងផង ករុណា ពេជ្រ ប្រឹងដើរអស់៤០ Km ដើម្បីហេតុផលរំជួលចិត្តមួយ
ចន្លោះមិនឃើញ
ជើងទាំងពីររឹង ហើម ឈឺខ្លាំង ហើយថែមទាំងរហែកខោទៀត ក្រោយ លោក ករុណា ពេជ្រ ដើរបានសម្រេចអស់ចម្ងាយ ៤០គីឡូម៉ែត្រ ប្រើរយៈ ពេល២ថ្ងៃ តាំងពីម៉ោង ៨ព្រឹក ដល់ម៉ោង១០កន្លះយប់ នៅខេត្តក្រចេះ។
ដើមទងធ្វើឲ្យម្ចាស់បទ "ហេតុអ្វីឲ្យបងស្គាល់អូន" ធ្លាក់ខ្លួនឈឺខ្លួនដល់ថ្នាក់នេះ ដោយសារលោកចង់ទទួលបានបទពិសោធន៍ថ្មីមួយ តាមរយៈដើរថ្មើរជើង ក្នុងព្រឹត្តិការណ៍ "៤០Km ទៅកាន់ប្រវត្តិសាស្ត្រ" ដោយដើរឲ្យដល់គោលដៅ ត្រង់ចំណុចស្តូប ២ធ្នូ ដើម្បីស្វែងយល់កាន់តែច្បាស់ពី ការលំបាករបស់យុវជនសម័យនេះ និងយុវជនកាលពីជាង៤០ឆ្នាំមុន ខុសគ្នាបែបណា។
ជាលទ្ធផល ក្រោយដើរលើចម្ងាយផ្លូវវែងឆ្ងាយ ទោះជើងរឹងស្ទើរក្លាយជាដុំថ្ម ហើយហត់ខ្លាំងក៏ដោយ តែលោកធ្វើវាបានសម្រេច យ៉ាងជោគជ័យ។
គួររម្លឹកថា ព្រឹត្តិការណ៍ "៤០Km ទៅកាន់ប្រវត្តិសាស្ត្រ" ជាព្រឹត្តិការណ៍ដែលផ្ដួចផ្ដើមឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្ដល់ជាវេទិកាពិសេស ក៏ដូចជាបទពិសោធថ្មីប្លែក ជួនដល់យុវជនកម្ពុជា តាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នា នៅលើគន្លងផ្លូវដ៏វែងឆ្ងាយមួយ ប្រមាណ ៤០ គីឡូម៉ែត្រ។ កម្មវិធីនេះ ធ្វើឡើងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃ ទី០១ ធ្នូ ២០១៨ នៅក្នុងបរិវេណ ស្រុកស្នួល នៃខេត្តក្រចេះ និងមានការចូលរួមពីយុវជនប្រមាណ ១០០០ នាក់ មកពីគ្រប់មជ្ឈដ្ឋាន៕
រាយការណ៍ ៖ លន ហ្សាឌីណា