- 2018-12-03 07:34:45
- ព័ត៌មាន
Song Joong Ki នឹងធ្វើពិធីករក្នុងព្រឹត្តិការណ៍ MAMA តែមួយជាមួយ Bogum និង Hae In
- 2018-12-03 07:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Joong Ki នឹងធ្វើពិធីករក្នុងព្រឹត្តិការណ៍ MAMA តែមួយជាមួយ Bogum និង Hae In
ចន្លោះមិនឃើញ
ព័ត៌មានច្បាស់ការមួយបានប្រកាសថា Song Joong Ki បានទទួលធ្វើជាពិធីករសម្រាប់ព្រឹត្តិការណ៍ MAMA ឆ្នាំ ២០១៨ ក្នុងទីក្រុងហុងកុង នៅថ្ងៃទី ១៤ ខែធ្នូ ជាថ្ងៃធំចុងក្រោយប្រចាំរដូវកាលថ្មី។
បើសរុបទាំងឆ្នាំនេះទៀត មានន័យថានេះជាលើកទី២ ហើយសម្រាប់ Song Joong Ki ដែលមានមុខធ្វើជាពិធីករក្នុងកម្មវិធីធំនេះ ក្រោយរៀបការប្រពន្ធហើយ។
ដោយឡែកប៉ុន្មានថ្ងៃមុន ក៏មានព័ត៌មានផ្លូវការមួយបានចុះផ្សាយថា Park Bo Gum នឹងធ្វើជាពិធីករសម្រាប់កម្មវិធីនេះនៅប្រទេសជប៉ុន ហើយវាក៏ជាលើកទី ២របស់លោកជាមួយ MAMA ដែរ។ ស្របពេលជាមួយគ្នានេះ ងាកទៅ Jung Hae In វិញក៏ត្រូវបានជ្រើសជាពិធីកររបស់ MAMA ដែរ ប៉ុន្តែនៅប្រទេសកូរ៉េ។
ជាក់ស្ដែងសម្រាប់ស្វាមីរបស់ Song Hye Kyo បានទទួលជោគជ័យគួរឲ្យកត់សម្គាល់ ពេលធ្វើជាពិធីករកាលពីឆ្នាំមុន ដោយសារទេពកោសល្យមានពីកំណើត ក៏ដូចជាសមត្ថភាពនិយាយភាសាអង់គ្លេស។ អ្នកគាំទ្រពិតជារំភើបនឹងការវិលមកជាថ្មីរបស់លោកលើឆាកអស្ចារ្យនៃកម្មវិធី អស្ចារ្យនៅឆ្នាំនេះ៕