- 2018-12-06 03:25:00
- ចម្រៀង
បទថ្មីរបស់ Red Velvet ខ្សត់អ្នកគាំទ្របំផុត ស្ទើរស្មានមិនដល់ ព្រោះមូលហេតុទាំងនេះ
- 2018-12-06 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទថ្មីរបស់ Red Velvet ខ្សត់អ្នកគាំទ្របំផុត ស្ទើរស្មានមិនដល់ ព្រោះមូលហេតុទាំងនេះ
ចន្លោះមិនឃើញ
ក្រុមចម្រៀង Red Velvet បានវិលមកជួបអ្នកគាំទ្រសាជាថ្មីតាមរយៈបទចម្រៀងមានជំណងជើងថា "RBB (Really Bad Boy)”។ ខុសពីអ្វីដែលគ្រប់គ្នារំពឹងទុក ព្រោះថាបទថ្មីនេះទទួលបានការគាំទ្រតិចបំផុតពីអ្នកគាំទ្រ។
មតិមួយចំនួនលើកឡើងថាបទថ្មី “RRB” នេះទទួលភាពបរាជ័យធំ និងជាប់ចំណាត់ថ្នាក់ទាបបំផុតលើតារាងចម្រៀងរបស់កូរ៉េនារយៈពេលចុងក្រោយ។ បើប្រៀបធៀបបទ "Bad Boy” និង Power Up” ដែលទទួលជោគជ័យខ្លាំង វាមានចំងាយខុសគ្នាឆ្ងាយបំផុត។
អ្នកស្នេហាវិស័យ K-Pop ភាគច្រើនលើកឡើងថា បទ "RBB (Really Bad Boy)” ពិបាកក្នុងការស្ដាប់ ហើយកាន់តែធ្វើឲ្យបទនេះពិបាកទទួលយកគឺនៅត្រង់កន្លែងវគ្គដែលមាន "សម្រែក"។
ហេតុផលមួយទៀត នៅរយៈពេលចុងក្រោយនេះ ផលិតកម្ម YG វាយលុកទីផ្សារចម្រៀងខ្លាំងបំផុត ជាមួយការបង្ហាញខ្លួនជាតារាចម្រៀងទោលរបស់ Jennie (តាមរយៈបទ SOLO) និង Mino (តាមរយៈបទ Fiancé)។ ទាំង ២បទនេះពិតជាទទួលបានការគាំទ្រមិនធម្មតា ដូចនេះវាក៏ជាមូលហេតុចម្បងមួយដែល “RBB" របស់ Red Velvet ពិបាកកេណ្ឌបានប្រជាប្រិយភាពក្នុងពេលតែមួយជាមួយគ្នានេះ៕