• 2018-12-07 05:03:00
  • ព័ត៌មាន

ដឹងអត់ នៅជុំវិញពិភពលោក តើប្រទេសណាមានអ្នកគាំទ្រ BTS ច្រើនជាងគេ?

  • 2018-12-07 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​គាំទ្រ​របស់​ក្រុមចម្រៀង​ BTS កាន់​តែ​​ច្រើនឡើងៗ​ពាសពេញ​ពិភពលោក​ ប៉ុន្តែ​ក្នុង​នោះ​ច្បាស់​​ជា​មាន​អ្នក​ចង់​ដឹង​ថា​ តើ​ក្នុង​ចំណោម​ប្រទេស​ទាំង​ឡាយ​នោះ​ ប្រទេស​ណា​មាន​អ្នក​គាំទ្រ​ក្រុម​នេះ​ច្រើន​ជាងគេ?

តាម​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា​ អ្នក​គាំទ្រ​ម្នាក់​របស់​ BTS បាន​ធ្វើ​ការ​គណនា​ដើម្បី​ស្វែង​ប្រជាប្រិយភាព​ ដោយ​លើក​យក​ប្រទេស​ ១០​ណា​ដែល​មាន​អ្នក​គាំទ្រ​ BTS​ ច្រើន​ជាងគេ។ តាម​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ប្រទេសម៉ិកស៊ិកូ មាន​ ARMY ច្រើន​លំដាប់​ទី​ ១០ តៃវ៉ាន់​ ទី​ ៩ សហរដ្ឋអាមេរិក​ទី​ ៨ ប្រទេស​ប្រេស៊ីលទី​ ៧ និង​ម៉ាឡេស៊ីទី ៦។

ចូល​ដល់​លេខ​ ៥​គឺ​ ប្រទេស​ថៃ ទី​៤​ប្រទេស​វៀតណាម និងទី​ ៣​ប្រទេស​ឥណ្ឌូណេស៊ី។ កាន់​តែ​ភ្ញាក់​ផ្អើល​ សម្រាប់​ប្រទេស​កំណើត​កូរ៉េ​ខាង​ត្បូង​បែរជា​ជាប់​ត្រឹម​លេខ​ ២​ ជាមួយ​ចំនួន​អ្នកគាំទ្រ​ ៤៩៥ ០០០នាក់។ ដោយឡែក​សម្រាប់​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​មាន​អ្នក​គាំទ្រ​ BTS ច្រើន​ជាងគេ​ក្នុង​ពិភពលោក​នោះ​ គឺ​ប្រទេស​ហ្វីលីពីន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់