• 2018-12-12 02:21:04
  • ព័ត៌មាន

ផលិតកម្ម YG ត្រៀម​បើក​ការ​ប្រកួត​រើស​ក្រុម​ចម្រៀង​ថ្មី

  • 2018-12-12 02:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​ថ្មី YGX កំពុង​ត្រៀម​ខ្លួន​បើក​ការ​ប្រកួត​ប្រជែង​ដំបូង​របស់​ពួកគេ​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ការ​ប្រកួត​ជ្រើសរើស​តារា​ចម្រៀង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចំនួន ៣០ តំបន់​ផ្សេង​ៗ​គ្នា​ក្នុង​រយៈពេល ២៣​ថ្ងៃ​ជាប់​ៗ​គ្នា ជុំវិញ​ប្រទេស​កូរ៉េ។ កម្មវិធី​ប្រកួត​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ០៣ ខែ​មករា​ត​ទៅ ហើយ​កម្មវិធី​នេះ​ដែរ គឺ​សម្រាប់​អ្នក​ដែល​មាន​ទេពកោសល្យ​មាន​អាយុ​ចន្លោះ​ពី ១២ ឆ្នាំ​រហូត​ដល់ ២០ ឆ្នាំ។

ដំណឹង​ដ៏​ល្អ​មួយ​នេះ ក៏​ត្រូវ​បាន​ប្រកាស​ដោយ​ផ្ទាល់​ពី​សំណាក់​ម្ចាស់​ផលិតកម្ម YG លោក Yang Hyunsuk លើ​គណនី Instagram របស់​លោក​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ ម្ចាស់​ផលិតកម្ម​រូប​នេះ បាន​បង្ហោះ​វីដេអូ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ជ្រើសរើស​តារា​ចម្រៀង​ថ្មី​នេះ អម​ជាមួយ​ពាក្យពេចន៍​ជា​ភាសា​អង់គ្លេស​ថា៖ "ខែ​មករា ឆ្នាំ​២០១៩ ផលិតកម្ម YGX ដែល​ជា​ផលិតកម្ម​ថ្មី​មួយ​ស្ថិត​ក្រោម​ផលិតកម្ម YG នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជ្រើសរើស​តារា​ចម្រៀង​ថ្មី​សម្រាប់​ផលិតកម្ម​មួយ​នេះ​ជា​លើក​ដំបូង​តាម​រយៈ AUDITION 'SCOUT' ”។

ក្នុង​សារ​នោះ​លោក​បាន​បន្ថែម​ថា៖ "ការ​ប្រកួត​ជាប់​ៗ​គ្នា​នេះ នឹង​ធ្វើ​ឡើង​ចំនួន ២៣ ថ្ងៃ នៅ​​តំបន់​៣០​កន្លែង​ផ្សេង​ៗ​គ្នា​ក្នុង​ទីក្រុង​ចំនួន ២៦ ជុំវិញ​ប្រទេស​កូរ៉េ។ ផលិតកម្ម YGX នឹង​ចុះ​ទៅ​ទស្សនា និង​ជ្រើសរើស​អ្នក​ដែល​មាន​ទេពកោសល្យ​ដោយ​ផ្ទាល់ ដូច្នេះ​ពួក​យើង​សុំ​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​តារា​ក្រោម​ផលិតកម្ម​មួយ​នេះ​អញ្ជើញ​ចូលរួម និង​ជួយ​គាំទ្រ​ឲ្យ​បាន​កុះករ"៕ ​

View this post on Instagram

#Repost @ygx_official ・・・ 2019년 1월, YG 엔터테인먼트 산하 신생 레이블 YGX 엔터테인먼트의 첫 번째 신인 아티스트 (가수 및 배우) 오디션 <스카우트> 1기를 모집합니다. ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ 전국 26개 도시 30곳에서 진행되는 23일간의 논스톱 오디션. ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ 끼와 재능을 겸비한 숨은 보석을 YGX가 직접 찾으러 갈 예정이니 미래 아티스트가 될 지망생 여러분들의 많은 지원 부탁드립니다. ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ - ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ January 2019, YGX Entertainment, the newly-established label under YG Entertainment, will start recruiting / auditioning for its 1st generation rookie artists (singers or actor/actresses) through AUDITION <SCOUT>. ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ A non-stop audition will be held for 23 days at 30 different places in 26 cities, nationwide. ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ YGX will directly go and recruit hidden treasures with skills and talents, so we kindly ask for support from future artist wannabes. ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ #YGX #YGX엔터테인먼트 #와이지엑스 #전국투어 #신인 #가수 #배우 #오디션 #AUDITION #스카우트1기 #ComingSoon #YG

A post shared by YANG HYUN SUK (@fromyg) on

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់