• 2018-12-19 03:02:23
  • ព័ត៌មាន

ធ្លាប់ប្រកែកញ័រមាត់ថាមិនមែនជាគូស្នេហ៍ តែឥឡូវអ្នកសិល្បៈប៉ុន្មានរូបនេះឈប់ប្រកែកទៀតហើយ

  • 2018-12-19 03:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​ទំនាក់​ទំនង​ស្អិតល្មួត​ដូច​ស្ករ​តាំង​ម៉ែ​ក្ដី​កន្លង​មក​គូស្នេហ៍​សិល្បៈ​ប៉ុន្មាន​រូប​នេះ​មិន​ដែល​ទទួល​ស្គាល់​​ថា​​វា​ជា​ស្នេហា​ឡើយ​​​ផ្ទុយ​ទៅ​វិញ​ពួក​គេ​​បែរ​ជា​លើក​ឡើង​ថា​ រូប​ភាព​ស្និទ្ធស្នាល​ទាំង​ប៉ុន្មាន​​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​សិល្បៈ​ប៉ុណ្ណោះ។

ក្រោយ​ពី​ធ្វើ​ការ​បដិសេធ​​អស់​មួយ​រយៈ​​ធំ​ឥឡូវ​​គូស្នេហ៍​ទាំង​ពីរ​គូ​នេះ​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថែម​ទាំង​​បើក​ចំហ​ជា​សាធារណៈ​ឲ្យ​ហ្វេនៗ​​ក៏​ដូច​ជា​អ្នក​គាំទ្រ​បាន​ដឹង​ពី​ទំនាក់​ទំនង​របស់​ពួក​គេ​នា​ពេល​កន្លង​មក​ផង​ដែរ។

១/ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​កន្លង​ទៅ​ថ្មី​​ៗ​នេះ​តារា​ចម្រៀង​ សួស វីហ្សា បាន​ធ្វើ​ខួប​គម្រប់​​៤​ឆ្នាំ​ក្ដី​ស្នេហា​​រវាង​នាង និង កំលោះ​សង្ហា​ ថម មី។ ដោយ​​ម្ចាស់​បទ «វាសនា​បុប្ផា​ស្វាយ​រៀង» ​បាន​រៀបរាប់​នៅ​លើ​ហ្វេស​ប៊ុក​​ខ្លួន​ថា៖" Happy anniversary 4years អគុណ​T ដែល​តែង​តែ​ស្រឡាញ់​ និង​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​​រហូត​មក។ សំខាន់​ស្រឡាញ់​គាត់​ត្រង់​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅ​ក្បែរ​មិន​ទៅ​ចោល​ មិន​រត់​ចោល"។

២/បន្ទាប់​ពី​​ ស៊ីន​ យូប៊ីន បង្ហោះ​​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​ថា វៃហាំង គឺ​ជា​បុរស​ម្នាក់​​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​នាង​ ផ្អែក​ស្មា​​អស់​រយៈ​ពេល​៥​ឆ្នាំ​​ដោយ​ហែល​ឆ្លង​​សុខ​​ទុក​ខ​​រួម​គ្នា​​ដោយ​មិន​ខ្វល់​ពី​ភាព​ហត់​នឿយ​ឬ​លំបាក​អ្វី​ទាំង​អស់។ មក​ដល់​​ចុង​ឆ្នាំ​២០១៨ ជិត​ចូល​២០១៩​​នេះ​ វៃហាំង នៅ​តែ​​ជា​ស្មា​ដ៏​រឹង​មាំ​សម្រាប់​នាង​ផ្អែក​ដដែល។​

សារ​នេះ​បាន​ធ្វើ​ឲ្យ​ ខាត់ វៃហាំង រំភើប​ស្ទើរ​ហោះ​ហើយ​បាន​សម្ដែង​​អារម្មណ៍​ពិត​ចេញ​ពី​បេះ​ដូង​ថា៖" ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​​មិន​នឹក​ស្មាន​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​​ហើយ​ប្រាប់​ថា ​ខ្ញុំ​គឺ​ជា​បុរស​ម្នាក់​ដែល​គាត់​ផ្អែក​ស្មា​អស់​រយៈ​ពេល​៥​ឆ្នាំ។ អ្នក​ណា​មិន​រំភើប​បើ​អ្នក​និយាយ​ ហ្នឹង​គឺ​ជា​មនុស្ស​ដែល​​ខ្ញុំ​កំពុង​តែ​ស្រឡាញ់"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់