• 2018-12-23 01:48:18
  • ព័ត៌មាន

រឿងហេតុ ព្រាប សុវត្ថិ-សិរីមន្ត អវត្តមាន​ពី​គម្រោង​ថ្មី​របស់ ឡេង ណាវ៉ាត្រា

  • 2018-12-23 01:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង ​បុរី​ឡេង ណាវ៉ាត្រា នៅ​​​ក្រុង​ព្រះសីហនុ បាន​បើក​ដំណើរ​ការ​ថ្មីៗ ដោយ​មិន​មាន​តារា​ចម្រៀង​ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ចូល​ហ៊ុន​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បាន​ចាប់ដៃ​គូរ​ជា​​​មួយ​អ្នក​ជំនួញ​ល្បី​​ឈ្មោះ​​ថ្មី​ម្នាក់​ទៀត។

មូលហេតុ​ត្រូវ​បាន​​ឧកញ៉ា​បញ្ជាក់​ឲ្យ​ដឹង​ថា មិនមាន​បញ្ហា​អ្វីធំ​ដុំ​ឡើយ ប៉ុន្តែ​ក៏​ព្រោះ​ថា មុខ​ជំនួញ​នេះ​ខ្លួន​បាន​ចុះ​កុងត្រា​ជា​មួយ​គ្នា​(ដៃគូ)យូរ​ហើយ និង​ម្យ៉ាង​ទៀត​ដូច ​​ធ្លាប់​បាន​លើក​ឡើង​ការ​រក​ស៊ី​របស់ លោក​មិន​មាន​គោលដៅ​តែ​ជា​មួយ​អ្នក​សិល្បៈ​ឡើយ ពោល​អ្នក​ជំនួញ​រូប​ណា​ក៏​អាច​ចូល​ហ៊ុន​រក​ស៊ី​ជា​មួយ​គ្នា​បាន​ដែរ សំខាន់​គឺ​រឿង​ទុក​ចិត្ត​គ្នា ហើយ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ឬ​យ៉ាង​ណា​ប៉ុណ្ណោះ។

គម្រោង​​​វិនិយោគ​ខាង​លើ​​បាន​ធ្វើ​លើ​ផ្ទៃ​ដី​១៥០ហិតា ដែល​មាន​ទីតាំង​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ចម្ងាយ​ប្រហែល​២០គីឡូម៉ែត្រ​ពី ក្រុម​កំពង់​សោម។ ទុន​វិនិយោគ​សរុប ប្រហែល​ជាង​១០០លាន​ដុល្លារ ដោយ​​ដៃគូ​ជំនួយ​របស់​លោក​​ម្នាក់​ទៀត ​គឺ​ជា​អ្នក​ចែក​ចាយ​ម៉ូតូ​ហុងដា ផ្ដាច់មុខ​ដល់​ទៅ​២ខេត្ត ព្រៃវែង និង ខេត្ត ស្វាយរៀង។

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា ជា​ការ​ពិត​​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​​ខាង​លើ​ក៏​មាន​បំណង​ចង់​មក​វិនិយោគ​រួម​គ្នា​ជា​មួយ​លោក​លើ​ទឹក​ដី កំពង់សោម​នេះ​ដែរ ប៉ុន្តែ​ដូច​បាន​លើ​ឡើង​ខាង​លើ ដោយសារតែ​​លោក​បាន​ជាប់​កុងត្រា​ជា​មួយ​គ្នា​មុខ ហើយ​ម្ចាស់​ភាគហ៊ុន​​របស់​លោក​ដោយ​ស្នើ​ឲ្យ​មាន​ភាគហ៊ុន​តែ​២នាក់​ប៉ុណ្ណោះ ទើប​មិន​មាន​វត្ត​មាន​តារា​ទាំង​ពីរ​នេះ​ទៅ ប៉ុន្តែ​គម្រោង​បន្ទាប់​ទៀត​អាច​នឹង​មាន។

កត្តា​ដែល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ ​សម្រេច​ចិត្ត​មក​ដាក់​ទុន​វិនិយោគ​លើ​ទឹក​ដី​កំពង់​សោម​នេះ​ក៏​ព្រោះ​តែ​លោក​យល់​ឃើញ​ថា កំណើន​អចលនទ្រព្យ​​លើ​​ទឹក​ដី​ដែល​កំពុង​តែ​​ល្បី​ថា ចិន​ចូល​មក​វិនិយោគ​ច្រើន​នេះ មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ដែល​នេះ​គឺ​ជា​ឱកាស​ខ្លាំង​បំផុត​សម្រាប់​អ្នក​វិនិយោគ​។

ដី​ទាំង​១៥០ហិតា ខាង​លើ​គ្រឿង​ចក្រ​រាប់​រយ​គ្រឿង​កំពុង​តែ​សម្រុក​ឈូស​ឆាយ និង ចាក់​បំពេញ ទិញ​រួច​រាល់​ហើយ។ ដី​នេះ​បាន​បែង​ចែក ជាង​១ម៉ឺន​​ឡូ​ឯណោះ មាន​ទាំង​ផ្ទះ​ល្វែង វីឡា និង​ខុនដូ​ជា​ដើម ដែល​មាន​តម្លៃ​ចាប់​ពី​ជាង​៤ពាន់​ដុល្លារ​រហូត​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ។ បើក​គម្រោង​ម្សិល​មិញ​នេះ តាម​ការ​បញ្ជាក់​របស់​ម្ចាស់​គម្រោង មាន​អតិថិជន​បាន​​មក​សម្រុក​ទិញ បាន​រហូត​ជាង​១០០០ពាន់​ឡូត៍​ឯណោះ៕

អត្ថបទ៖ ស៊ុនហួត

មតិយោបល់