• 2018-12-26 08:10:00
  • ព័ត៌មាន

ភ្ញាក់​ផ្អើល​ ពេល​ឃើញ​ Paris Hilton បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ជប់​លៀង​គ្រីសម៉ាស​ Kim Kardashian ធ្លាប់​ជា​សត្រូវ​លេខ១

  • 2018-12-26 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ ​ដែល Kim Kardashian ទទួល​បាន​សិទ្ធ​ជំនួស​ម្ដាយ​របស់​ខ្លួន Kris Jenner ក្នុង​ការ​រៀប​ចំ​កម្មវិធី​ជប់​លៀង​គ្រីសម៉ាស។ ជា​ការ​ចៃដន្យ​មួយ​ព្រោះ​កម្មវិធី​នេះ​ ទទួល​បាន​ការ​ចូលរួម​ពី​មិត្ត​ចាស់​ម្នាក់​របស់ Kim គឺ Paris Hilton ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

កម្មវិធី​នេះ​ក៏​ទទួល​បាន​ការ​ចូលរួម​ពី​សំណាក់​តារា​ៗ​លំដាប់​កំពូល​ដូច​ជា Jennifer Lopez, Sia, Kimora Lee Simmons និង​ John Legend ទៀត​ផង។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​អតីត​មិត្ត​ចាស់​ម្នាក់​របស់​នាង Paris Hiltonដែល​ធ្លាប់​មាន​រឿង​រ៉ាវ​ថ្នាំង​ថ្នាក់​ដាក់​គ្នា​អស់​រយៈ​ពេល​រាប់​ឆ្នាំ​កន្លង​មក​ហើយ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ត្រូវ​គ្នា​គឺ​ដោយ​សារ​តែ Paris តែង​តែ​គិត​ថា​ខ្លួន​ល្អ​ជាង​ Kim នឹង​មិន​គោរព​នាង​ទាល់​តែ​សោះ រហូត​ដល់​ Kim ចាប់​ផ្ដើម​ល្បី​ខ្លាំង​នាង​ក៏​និយាយ​ឌឺ​ដង​ដាក់ Paris ជា​ច្រើន​សា​ផង​ដែរ។ ទើប​តែ​កម្មវិធី​គ្រីសម៉ាស​ឆ្នាំ​នេះ ពួក​គេ​មើល​ទៅ​ដូច​ជា​ត្រូវ​គ្នា​វិញ​បន្ទាប់​ពី​អស់​រយៈ​ដល់​ទៅ​ជិត​១០​ឆ្នាំ។

នេះ​ជា​ទិដ្ឋភាព​ខ្លះ​ៗ​ពី​កម្មវិធី​ជប់​លៀង​គ្រីសម៉ាស​របស់​ Kim Kardashian៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់