• 2018-12-30 03:50:00
  • ព័ត៌មាន

នេះជាទិដ្ឋភាពខាងក្នុង​ និង​ក្រៅនៃខុនដូថ្មីថ្លៃរាប់លាន Kayne West ទើបទិញផ្គាប់ចិត្ត​ប្រពន្ធ

  • 2018-12-30 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុនដូ​ដ៏​ប្រណីត​មួយ​កន្លែង​ បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​តារា​ទួរទស្សន៍​ Kim Kardashian ក្រោយ​ស្វាមី​របស់​នាង​គឺ​ Kayne West ចំណាយ​លុយ​ទិញ​ជូន​នាង​ជាកាដូ​ថ្ងៃ​គ្រិស្តម៉ាស​សម្រាប់​ឆ្នាំ​នេះ។

តារាចម្រៀង​ Kayne West បាន​ពញ្ញាក់​ប្រពន្ធ​ជាមួយ​នឹង​កាដូ​ពិសេស​មួយ​ គឺ​ខុនដូ​ដ៏​ប្រណីត​​ដែល​មាន​តម្លៃ​ ដល់ទៅ​១៤លានដុល្លារ​មួយកន្លែង។ ខុនដូ​នេះ​ មាន​ ១៨​ជាន់​ សុទ្ធ​តែ​បំពាក់​ទៅ​ដោយ​គ្រឿង​សង្ហារឹម​ទំនើបៗដែល​ជា​ការច្នៃ​តុបតែង​យ៉ាង​ពិសេស​បំផុត។ ចំណែក​ជញ្ចាំង​នៃ​យូនីត​នីមួយៗ​វិញ​ រចនា​ជា​កញ្ចក់ដែល​អាច​មើលឃើញ​ទេសភាព​សមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ជាប់​នោះ។

ផ្ដល់​បទ​សម្ភាស​ជាមួយ​នឹង​ វិបសាយ​ Page Six តារា​ចម្រៀង​ Kayne West បាន​បង្ហើប​ថា​ខ្លួន​គ្រាន់​តែ​ចង់​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​អស់​ពី​សមត្ថភាព​សម្រាប់​មនុស្ស​​ជា​ទីស្រឡាញ់។ ម្យ៉ាង​កាល​ពី​ខែ​មុន​ លោក​ និង​ភរិយា​ក៏​បាន​ស្វែង​រក​ខុនដូមួយ​ទុក​សម្រាក​ដែរ។

សម្រាប់​តម្លៃ​ ១៤​លានដុល្លារ​របស់​ខុនដូ​នេះ​ ចាត់​ទុក​ថា​ជា​តម្លៃ​ពិសេស ព្រោះ​ថា​តម្លៃ​ដើម​ដែល​ដាក់​លក់​លើ​ទីផ្សារ​គឺ​ ដល់​ទៅ​ ១៥​,៥លានដុល្លារ​ឯណោះ៕

ចង់​ដឹង​ថា​ ខាង​ក្នុង​ និង​ក្រៅ​នៃ​ខុនដូ​នេះ​មាន​រូបភាព​យ៉ាង​ណា​ខ្លះ? ទស្សនា​ដូច​តទៅ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់