• 2019-01-01 03:35:00
  • ជីវិតតារា

ដាច់ចង្កេះ គង់ ច័ន្ទស្រីមុំ ​ស្លៀកទាំងឈុតគេងយប់មក Countdown នៅថៃ

  • 2019-01-01 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង​ គង់ ច័ន្ទ​ស្រី​មុំ ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ស្ទើរ​បាក់​ចង្កេះ ​ព្រោះ​តែ​យប់​ឆ្លង​ឆ្នាំ​ ម្សិល​មិញ ​អ្នក​ម្ដាយ​រូប​នេះ​ អត់​ព្រម​តុប​តែង​កាយ​នឹង​ឈុត​ Brand ថ្មី​អ្វី​នោះ​ទេ តែ​អ្នក​នាង​ស្លៀក​ឈុត​គេង​យប់​តែ​ម្ដង មក​ Countdown ​នៅ​ប្រទេស​ថៃ​​ ជាមួយ​ស្វាមី លោក គឹម សីហា យ៉ាង​រ៉ូ​មែន​ទិក។

នៅ​លើ​ IG អ្នក​ម្ដាយ​នាង​តូច ម៉ូ​ម៉ូ សរសេរ​ថា​៖ "Hello 2019 ​មក​ឆ្លង​ឆ្នាំ​តែ​ពីរ​នាក់​ប៉ា​ប៉ា​ទេ ​ជាមួយ​ឈុត​គេង​យប់​ម្មង ព្រោះ​អូន​ ម៉ូ​ម៉ូ ​គេង​ហើយ​"។ ប្ដី​ប្រពន្ធ​​ចូលចិត្ត​បង្កើត​ភាព​ផ្អែម​ល្ហែម​​ទាំង​ពីរ តែង​បង្កើត​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា ដោយ​ដើរ​លេង​ក្រៅ​ប្រទេស​ញឹក​ញាប់ និង​ថត​រូប​ស្អាត​ៗ​បង្អួត​អ្នក​គាំ​ទ្រ ឲ្យ​កាន់​តែ​ច្រណែន​នឹង​ជីវិត​យ៉ាង​មាន​ក្តី​សុខ​របស់​អ្នក​ទាំង​ពីរ។

​​​ក្រៅ​ពី​ដើរកម្សាន្ត​នៅ​ប្រទេស​ថៃ ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ ​គម្រោង​របស់​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ​និង​លោក គឹម សីហា ដោយ​ឆ្លៀត​ធ្វើ​បុណ្យ​រាប់​បាត្រ​ព្រះ​សង្ឃចំនួន១ពាន់​អង្គ​ ផង​ដែរ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់