• 2019-01-04 09:35:00
  • ស្ទីលតារា

មកដឹង ថាអ្នកណាថតរូបឱ្យកញ្ញា ស៊ីន យូប៊ីន រាល់ដង ក្រៅពីការថតរូបបែប ម៉ូដែល

  • 2019-01-04 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញរូបភាពស្រស់ស្អាតដែលកញ្ញា ស៊ីន យូប៊ីន តែងតែបង្ហោះ ប្រាកដជាឆ្ងល់ហើយថា អ្នកណាជាអ្នកថតរូបឱ្យកញ្ញា។ តាមពិតក្រៅពីក្រុមការងារថតរូបអាជីព រូបភាពសាមញ្ញៗ តែស្រស់ស្អាត ពោរពេញដោយក្តីសុខរបស់ យូប៊ីន ជាច្រើនជាស្នាដៃថតរូបរបស់ អ្នកតាមការពារ ខាត់ វៃហាំងទាល់តែសោះ។ នេះបើតាមចម្លើយសារភាពរបស់ លោកផ្ទាល់។

ស្គាល់គ្នាយូរមកហើយ តែចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៨ ដែល សាមីខ្លួនទាំងពីរ ឈប់ប្រកែករឿងមើលចិត្តគ្នាទៅវិញទៅមកមកនោះ មកដល់បច្ចុប្បន្ន ចំណងទំនាក់ទំនងមនោសញ្ចេតនា តារាសម្ដែងទាំងពីរកាន់តែបើកទូលាយ ហើយក៏កាន់តែមានក្តីសុខថែមទៀត ពេលមានការគាំទ្រពេញទំហំពីអ្នកគាំទ្ររបស់អ្នកទាំងពីរ។

Fan គាំទ្រវៃហាំង និង យូប៊ីន គ្រប់គ្នាសង្ឃឺមថា និមិត្តរូបទាំងពីរនាក់ នឹងមានដំណឹងល្អៗជាងនេះទៅទៀត ពិសេសពួកគេក៏នឹងគាំទ្រការងារ និងស្នាដៃសម្ដែងរបស់អ្នកទាំងពីរទ្វេរឡើង។ ហើយអ្វីដែល តារាសម្ដែងជូនមកអ្នកគាំទ្រទាំងអស់គ្នាវិញគឺជារូបភាពនៃការចង់ចាំ ស្នាមញញឹម របស់យូប៊ីន តាមរូបភាពខាងក្រោមនេះ៖

អត្ថបទ៖ Sunny

មតិយោបល់