• 2019-01-05 02:13:39
  • ស្ទីលតារា

សាហាវ! គ្រាន់តែដើរតាមផ្លូវទៅទិញអីវ៉ាន់ Kylie Jenner យួរកាបូបតម្លៃថ្លៃកប់ក្ដោង

  • 2019-01-05 02:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ​២០១៩​នេះ តារា​ទូរទស្សន៍ Kylie Jenner ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លំហែ​តាម​ដង​ផ្លូវ មុន​ពេល​នាង​ចូល​ដើរ​ទិញ​អីវ៉ាន់​នៅ​តំបន់ Beverly Hills នៃ​រដ្ឋ​ California។

តារា​ស្រី​ដែល​ជា​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ បង្ហាញ​ខ្លួន​ក្នុង​ឈុត​កីឡា​សាមញ្ញ​ធម្មតា ជាមួយ​អាវ​កាក់​យឺត​ពណ៌​ស រួម​នឹង​ខោ​កីឡា​ពណ៌​ប្រផេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ទាក់​ភ្នែក​មហាជន​ខ្លាំង​ជាង​គេ​នោះ​គឺ កាបូប​ដ៏​មាន​តម្លៃ​ថ្លៃ​កប់​ក្ដោង​មួយ​ដែល​នាង​កំពុង​យួរ​នៅ​នឹង​ដៃ។ កាបូប​នោះ​ដែរ ជា​កាបូប​ម៉ាក Hermes Barkin ដែល​ធ្វើ​ឡើង​ពី​ស្បែក​ក្រពើ​ស​នៅ​ភ្នំ Himalaya ​មាន​តម្លៃ​រហូត​ដល់​ ៤៣២ ០០០ដុល្លារ។ នេះ​ចាត់​ទុក​ជា​កាបូប​មួយ​ក្នុង​ចំណោម​កាបូប​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក ដែល​កម្រ​មាន​តារា​ល្បី​ៗ​ណា​ទិញ​ប្រើ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់