- 2019-01-13 07:00:00
- ព័ត៌មាន
បណ្តើរគ្នាដើរលេងចំពេលអាកាសធាតុត្រជាក់ តែគូស្នេហ៍៣ដួងបែរជាកាន់តែកក់ក្តៅទៅវិញ
- 2019-01-13 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តើរគ្នាដើរលេងចំពេលអាកាសធាតុត្រជាក់ តែគូស្នេហ៍៣ដួងបែរជាកាន់តែកក់ក្តៅទៅវិញ
ចន្លោះមិនឃើញ
តារាមានគូស្នេហ៍បីដួង បានបណ្ដើរគ្នាត្រសងដើរលេងក្នុងពេលអាកាសធាតុកំពុងចុះត្រជាក់ នៅតាមតំបន់កម្សាន្តផ្សេងៗ ធ្វើឲ្យអ្នកគាំទ្រកាន់តែរ៉ូមែនទិកជាមួយភាពផ្អែមល្ហែមរបស់ពួកគេ។
ទោះជាអាកាសធាតុត្រជាក់យ៉ាងណា តែគូស្នេហ៍ទាំងបីដួង មានបេះដូងកាន់តែកក់ក្តៅ ព្រោះមានមនុស្សស្រលាញ់ពិតនៅជិតបង្កើយ។
តារាចម្រៀង សួស វីសា និង លោក ថម មី
គូស្នេហ៍ទើបបើកចំហចំណងស្នេហ៍រូបនេះ បានដឹកដៃគ្នាទៅដើរលេងនៅខេត្តជាច្រើន ដូចជា មណ្ឌលគិរី រតនគីរី ស្វាយរៀងជាដើម ដោយក្នុងនោះ កញ្ញា វីសា ឆ្លៀតច្រៀង Concert ផងដែរ។ រយៈពេលដែលអ្នកទាំងពីរ ទៅដើរលេងថតរូបយ៉ាងសប្បាយ អាកាសធាតុនៅតំបន់នោះកំពុងចុះត្រជាក់ខុសពីសព្វដង តែបើនិយាយពីភាពកក់ក្ដៅវិញ វីសា និង ពិធីករ លោក ថម មី ផ្ដល់ឲ្យគ្នាយ៉ាងមានក្តីសុខបំផុត។
ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី
ក្រោយពីភ្ជាប់ពាក្យរួច អ្នកទាំងពីរតែងចេញក្រៅប្រទេសទៅដើរលេងជាមួយគ្នាជាញឹកញាប់។ ថ្មីៗនេះ ម្ចាស់បទ "កាត់ចិត្តបែបណា" បានទៅលេងព្រិលទឹកកក ជិះស្គីលេង នៅសីតុណ្ហភាព -9អង្សា ក្នុងអាកាសធាតុត្រជាក់ស្ទើររឹងថ្គាម នៅប្រទេសជប៉ុនយ៉ាងកក់ក្ដៅបំផុត។ ក្នុងនោះ តារាចម្រៀងជួរមុខនៅផលិតកម្មហង្សមាស បានសរសេរនៅលើ IG របស់ខ្លួនថា ៖ "អាកាសធាតុត្រជាក់តែ បេះដូងមិនត្រជាក់"។
នាយព្រែក និង គូដណ្ដឹង
មួយគូនេះក៏មិនខុសគ្នាដែរ ដោយពួកគេបានទៅលេងនៅប្រទេសថៃ ដោយអំឡុងពេលនេះ នៅប្រទេសថៃក៏មានអាកាសធាតុត្រជាក់គួរសមផងដែរ។ ទោះយ៉ាងណា ស្នេហាជិតឈានចូលដល់ថ្ងៃរោងជ័យមួយគូនេះ ហាក់ដូចមិនរងាអ្វីបន្តិចឡើយ ព្រោះតែម្ចាស់ចិត្ត នៅក្បែរ ហើយខាងស្រីថែមទាំងបាន Surprise ខួបកំណើតឲ្យនាយព្រែក ធ្វើឲ្យដំណើរកម្សាន្តដើមឆ្នាំនេះ កាន់តែរ៉ូម៉ែនទិក និងមានសុភមង្គលឥតគណនា៕