• 2019-01-14 08:30:00
  • ព័ត៌មាន

ចេះ​តែ​មាន កំពូល​រូប​ថត​គេ​​ចុច Like ច្រើន​នៅ​ Instagram របស់ Kylie Jenner ត្រូវ​បំបាក់​ដោយ​រូប​ពង​មាន់​មួយ

  • 2019-01-14 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylie Jenner ធ្លាប់​កាន់​កាប់​ឯកត្តកម្ម​រូប​ថត​ដែល​គេ​ចុច Like ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ Instagram បែរ​ជា​ត្រូវ​ចាញ់​រូប​ថត​ពង​មាន់​មួយ​សន្លឹក​គួរ​ឲ្យ​អស់​សំណើច។ រូប​ថត​ចាស់​ដែល​ធ្លាប់​កាន់​ដំណែង​នេះ គឺ​នៅ​លើ​គណនី​របស់ Kylie ដែល​ជា​រួប​ថត​របស់​កូន​ស្រី​របស់​នាង Stormi មក​ដល់​ពេល​នេះ​មាន​អ្នក​ចុច​ Like ដល់​ទៅ​ ១៨​លាន​ដង។

Kylie Jenner

ស្រាប់​តែ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មករា​ កន្លង​ទៅ​នេះ​ មាន​គណនី​មួយ​លើ​ Instagram មាន​ឈ្មោះ​ថា "World Record Egg” បាន​បង្ហោះ​រូប​ថត​ពង​មាន់​មួយ​សន្លឹក​ស្រាប់​តែ​ពេល​នេះ​បំបែក​ឯកត្តកម្ម​រូប​ថត​លើ​បណ្ដាញ​សង្គម​នេះ​ទាំង​អស់​ ដោយ​មាន​អ្នក​ចុច​ Like ជាង ២៤​លាន​ដង។ គូស​បញ្ជាក់​ថា​ចំនួន​នេះ​នៅ​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​គួរ​ឲ្យ​អស់​សំណើច៕

រូប​ដែល​ធ្លាប់​កាន់កាប់​កំណត់ត្រា៖

ប្រភព៖ TMZ ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់