• 2019-01-16 02:04:00
  • ព័ត៌មាន

បង្ហាញ​មុខជា​ផ្លូវការ​ភ្លាម រូបពីក្មេងជាច្រើន​សន្លឹក​របស់សមាជិក​ទី ៣ក្រុម TXT ក៏បែកធ្លាយ

  • 2019-01-16 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ផលិតកម្ម​ Big Hit បាន​បង្ហាញ​សមាជិក​ទី ៣​របស់​ក្រុម​ថ្មី​ TXT ហើយ​ មាន​ឈ្មោះ​ថា​ Hueningkai។

តាមរយៈ​ទម្រង់​របស់​យុវជន​វ័យ​ក្មេង​តារា​ថ្មី​របស់​ Big Hit នេះ​ មហាជន​ជា​ច្រើន​ច្បាស់​ជា​អាច​ទាយ​ដឹង​បាន​ថា​ Hueningkai មិន​មែន​ជា​ជនជាតិ​កូរ៉េ​សុទ្ធ​ទេ មានន័យ​ថា​លោក​គឺជា​កូនកាត់​កូរ៉េ ប្រេស៊ីល។

តារា​វ័យ​ក្មេង​នេះ​កើត​នៅ​ឆ្នាំ ២០០២ និង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សមាជិក​ក្មេង​ជាង​គេ​ប្រចាំ​ក្រុម​ផងដែរ។ ក្រោយ​ពេល​បង្ហាញ​មុខ​ជា​ផ្លូវការ​កាល​ពី​យប់​មិញ​ Hueningkai បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចង់​ឃើញ​រូបភាព​បន្ថែម​របស់សមាជិក​ទី​ ៣​នេះ​របស់ TXT។ ដ

ដោយ​ឡែក​ ដោយ​សារ​មាន​ការ​រុករក​ច្រើន​ ជាលទ្ធផល​បណ្ដា​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​មួយ​ចំនួន​បាន​បង្ហាញ​រូបភាព​ជា​ច្រើន​កាល​ពីមុន​របស់​យុវតារា​រូបនេះ។ ទស្សនាដូចតទៅ៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់