• 2019-01-20 05:20:00
  • ព័ត៌មាន

អបអរសាទរ ហង្ស សូរីយ៉ាន់ ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​បវរកញ្ញា Miss Global Cambodia

  • 2019-01-20 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព Cambodia's Next Top Model ចំណាត់​ថ្នាក់​លេខ​ ៤ និង​ជា​តារា​ម៉ូដែល​កំពុង​ល្បី​ល្បាញ កញ្ញា ហង្ស សូរីយ៉ាន់ ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​បរកញ្ញា Miss Global Cambodia ដែល​នឹង​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ថ្លែង​មក​កាន់​ Sabay កញ្ញា​ សូរិយ៉ាន់ បាន​និយាយ​ថា​ខ្លួន​ពិត​ជា​មាន​សេចក្ដី​រីករាយ​និង​រំភើប​ខ្លាំង​មែន​ទែន​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ។ "ខ្ញុំ​ពិត​ជា​រំភើប ហើយ​ក្នុង​កម្មវិធី​នេះ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ស្ដ្រី​ដែល​ក្លាហាន ទន់ភ្លន់ និង​ឆ្លាត​​ដែរ។" សូរិយ៉ាន់​ បញ្ជាក់​។

លើស​ពី​នេះ​ទៅ​ទៀត​ តារា​ម៉ូដែល​រូប​នេះ​ ចង់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​កម្មវិធី​នេះ​គឺ​មិន​មែន គ្រាន់​តែ​ជា​កម្មវិធី​ប្រកួត​សម្រស់​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​សម្រស់​ខាង​ក្នុង​ពិត​ជា​សំខាន់។ ចំពោះ​កញ្ញា​ផ្ទាល់​យល់ថា​ ភាព​ស្រស់​ស្អាត​គឺ​​ចេញ​ពី​បេះ​ដូង ​មិន​ថា​ជា​ខ្ពស់​ ទាប ស្រស់​ស្អាត​ឬ​អត់ ប៉ុន្តែ​ការ​មាន​ភាព​អង់អាច​ក្លាហាន ជា​នារី​ដែល​យក​ចិត្ត​ទុក​ដាក់​ ពី​ស្ដ្រី​រង​គ្រោះ និង​កុមារ​ពិត​ជា​រឿង​សំខាន់។

ក្នុង​ការ​ជ្រើស​រើស​នេះ មិន​មែន​ជា​ងាយ​ស្រួល​នោះ​ទេ​ដោយ​នាង​ត្រូវ​ឆ្លង​កាត់​ការ​សម្ភាសន៍​ពី​ភ្នាក់ងារ​កម្មវិធី Miss Global នេះ​មក​ពី​រដ្ឋ Carlifornia សហរដ្ឋ​អាមេរិក។ សូរិយ៉ាន់ ក៏​បាន​បញ្ជាក់​ថា​ក្រុម​ការងារ​នឹង​ត្រៀម​ឈុត​ស្អាតៗ​ប៉ុន្មាន​ឈុត​ដើម្បី​ចូលរួម​កម្មវិធី​ ដូច​ជា ឈុត​ស្រមោលស​ ឈុត​ហែល​ទឹក និង​ឈុត​តំណាង​ជាតិ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កញ្ញា នឹង​មាន​អ្នក​ប្រឹក្សា​ហាត់​សម​ពី​អ្នក​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ក្នុង​កម្មវិធី Miss Universe ទៀត​ផង។ គូស​បញ្ជាក់​ថា​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​កុម្ភៈ​ខាង​មុខ ប្រទេស​ហ្វីលីពីន៕

រូបថត​ផ្ដល់សិទ្ធ​ពី កញ្ញា ហង្ស​ សូរិយ៉ាន់​ និង​លោក Jeremie Montessuis (www.jeremiemontessuis.com)

អត្ថបទ៖ ធារ៉ូ

មតិយោបល់