• 2019-01-24 03:35:00
  • ព័ត៌មាន

ទោះ​ជាប់​តំណែង​លេខ​២ ស្រី​លី ឈ្នះ​ពាន​ដល់​ទៅ​៣​ពី​កម្មវិធី Miss Planet Cambodia

  • 2019-01-24 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​ក្នុង​ស្រុក Miss Planet Cambodia ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី ១៧​ខែ​មករា​កន្លង​ទៅ​នេះ ដោយ​ជ័យ​លាភី​លេខ​១​បាន​ទៅ​លើ រីចំណាន កល្យាន ហើយ​លេខ​២​បាន​ទៅ​លើ លឹម សាំង​លី​ ព្រម​ទាំង​ពាន​ផ្សេងៗ​ចំនួន​២​បន្ថែម​ទៀត។

ស្រីលី

ថ្លែង​មក​កាន់​ Sabay ស្រីលី​ បាន​បញ្ជាក់​ប្រាប់​ថា​ ទោះ​បី​ជា​ខ្លួន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក៏​ពិត​មែន​ប៉ុន្តែ​មាន​លទ្ធភាព​ឈ្នះ​ពាន​សរុប​ដល់​ទៅ​៣​ឯណោះ​ គឺ​​ទី​១ គ្រង​តំណែង​ជា​កញ្ញា​ឯក ភព​ផែន​ដី​ ជ័យ​លាភី​លេខ​ ២ តំណាង​ប្រទេស​កម្ពុជា ទី​២ គ្រង​តំណែង​ជា​កញ្ញា​ឯក​ប្រជាប្រិយភាព​ វៃ​ឆ្លាត​ និង​អត្តចរិត​ល្អ ហើយ​​​ទី​៣ គ្រង​តំណែង​ជា​កញ្ញា​ឯក​ ដែល​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ស្រស់​ស្អាត​ជាង​គេ។

ស្រី​លី​បន្ត​ថា "ខ្ញុំ​ពិត​ជា​រំភើប​និង​សប្បាយ​រីករាយ​មែន​ទែន ដែល​មាន​ឱកាស​ចូលរួម​ប្រលង​កម្មវិធី​ប្រកួត​សម្រស់​នេះ ហើយ​បន្ទាប់​ពី​នេះ​ខ្ញុំ​នឹង​ព្យាយាម​ចុះ​ជួយ​ធ្វើ​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ក្មេងៗ​ក្រីក្រ​ និង​សាលា​ដែល​ខ្វះ​ខាត។" តារា​ម៉ូដែល​នេះ​បន្ត​ទៀត​ថា ខ្លួន​នៅ​តែ​ខិត​ខំ​រៀន​បន្ថែម​នូវ​ សិល្បៈ​វប្បធម៌​ខ្មែរ​ ដើម្បី​ជួយ​ថែ​រក្សា​គ្នា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង។ គោល​បំណង​មួយ​ទៀត​របស់​ ស្រីលី គឺ​បន្ត​ការ​ដើរ​ម៉ូដ​និង​ចង់​ចូលរួម​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ធំៗ​ក្នុង​ពេល​ខាង​មុខ៕

អត្ថបទ៖ ធារ៉ូ

មតិយោបល់