• 2019-01-27 06:50:00
  • ស្ទីលតារា

G-Devith លះបង់សាច់សាក់រូបម្ចាស់ស្នេហ៍ រហូតទេព បូព្រឹក្ស បញ្ចេញសារយ៉ាងរំជួលចិត្ត

  • 2019-01-27 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​របស់​តារា​ចម្រៀង​ ទេព បូ​ព្រឹក្ស និង G-Devith កាន់​តែ​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ខ្លាំង​ឡើង​ៗ ដោយ​លោក​ថែម​ទាំង​ហ៊ាន​លះ​បង់​សាច់​ដៃ ​សាក់​រូប​សង្សា​បណ្ដូល​ចិត្ត​របស់​ខ្លួន​ យ៉ាង​ធំ ​ដើម្បី​បញ្ជាក់​ថា កញ្ញា ទេព បូ​ព្រឹក្ស​ជា​ម្ចាស់​ចិត្ត​របស់​ខ្លួន ហើយ​លោក​វិញ ​ពិត​ជា​ស្រលាញ់​បូ​ព្រឹក្ស ខ្លាំង​ដូច​គ្នា។

​កាល​លើក​មុន ​ម្ចាស់​បទ " My សង្សា" បាន Live ​វីដេអូ​ បង្ហាញ​រូប​សាក់​​នេះ​ម្ដង​រួច តែ​ពេល​នោះ​រូប​នោះ​មិន​ទាន់​ចាក់​ពណ៌​បាន​ស្អាត​ដូច​ពេល​នេះ​ទេ។ ​ឃើញ​ម្ចាស់​ស្នេហ៍​ របស់​ខ្លួន​សុខ​ចិត្ត​លះ​បង់​សាច់​ សាក់​រូប​​បែប​នេះ បូ​ព្រឹក្ស ​បាន​សរសេរ​ថា ៖ "​​អរគុណ​បង​សម្លាញ់​ ។ សុំ​កុំ​ឲ្យ​តែ​ជាប់​តែ​នឹង​ដៃ​ណា ឲ្យ​ជាប់​នឹង​បេះដូង​ជា​រៀង​រហូត​ផង ។ សម្រាប់​អូន​មិន​សុំ​នៅ​ក្បែរ​គ្នា​យូរ​ពេក​ទេ គឺ​សុំ​ត្រឹម​តែ​មួយ​ជីវិត​បាន​ហើយ G-Devith”។

​​កញ្ញា ទេព បូ​ព្រឹក្ស ​បាន​ចាប់​ផ្ដើម​ស្រលាញ់​ម្ចាស់​បទ " Body “ ​អស់​ពេល​ជាង​២​ឆ្នាំ​មក​ហើយ។ ​ដំបូង​ឡើយ ពួក​គេ​មិន​ហ៊ាន​ទម្លាយ​ការ​ពិត​ពី​ចំណង​ស្នេហ៍​នេះ​ទេ ​ដោយ​លាក​បាំង​ភ្នែក​មហាជន​ដោយ ចាត់​ទុក​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង ​ជា​ដៃ​គូ​ច្រៀង​ប៉ុណ្ណោះ។

​តែ​យូរ​ៗ​ទៅ ​សម្ព័ន្ធ​ស្នេហ៍​មួ​យ​​​នេះ ​ត្រូវ​ទម្លាយ​ចេញ​ដោយ​ឯក​ឯង ហើយ​អ្នក​ទាំង​ពីរ​បាន​បណ្ដាក់​ទុន​រួម​គ្នា​បើក​ហាង ព្រម​ទាំង​ជូន​វត្ថុ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់