• 2019-01-27 07:55:00
  • ព័ត៌មាន

ក្ដៅហ៊ុយៗ! HyunA និង​ E'Dawn សម្រេចចុះ​កុងត្រាជាមួយ​ផលិតកម្មរបស់ PSY ជាស្ថាពរ

  • 2019-01-27 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​គូស្នេហ៍ HyunA និង​ E'Dawn បាន​សម្រេច​ជំហាន​ថ្មី​មួយ​ទៀត​ ដោយបាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម P-NATION របស់ PSY ជា​ស្ថាពរ។

ក្រោយ​ចាកចេញពី​ផលិតកម្ម​ CUBEដែល​ជាទ្រនំ​ចាស់​ ទីបំផុត​ HyunA និង​គូស្នេហ៍ E'Dawn រកឃើញ​ជម្រក​ថ្មី​ហើយ​ គឺផលិតកម្ម P-NATION។ ព័ត៌មាន​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២៧ ខែមករា​នេះ​ បន្ទាប់​ពី​មាន​ការ​សង្ស័យ​ពី​សំណាក់​អ្នកគាំទ្រ​ ពេល​ PSY ចុច​តាមដាន (Follow) គណនី​Instagram របស់ E'Dawn កាល​ពី​ដើម​សប្ដាហ៍នេះ។

ដើម្បី​ប្រកាស​ពីដំណឹង​ល្អ​នេះ​ PSY បាន​បង្ហោះ​រូបភាព​ដៃ​របស់ HyunA និង​ E'Dawn ដោយ​ឲ្យ​ឃើញ​ច្បាស់ៗ​នូវ​ម្រាម​មេ​ដៃរបស់​អ្នក​ទាំង​ ២​ ដោយ​បញ្ជាក់​ថា​ពួកគេ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ខ្លួន​ជា​ផ្លូវការ​ហើយ។ ទោះ​បី​មិន​ប្រាប់​ថា​ ម្ចាស់​ដៃ​ទាំង​ ២​ជា​អ្នកណា ក៏​អ្នកគាំទ្រ​ដឹង​ច្បាស់​ដែរថា​ជា​ E'Dawn និង​ HyunA ផ្អែក​តាម​ស្នាម​សាក់។

ដើម្បី​កុំឲ្យ​មាន​ការ​សង្ស័យ​យូរ​ PSY ដែល​ជា​ម្ចាស់​ផលិតកម្ម ក៏​បាន​បង្ហោះ​រូបលោក និង​តារា​ទាំង ២ ច្បាស់ៗ​លើ Instagram។ ប្រការ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រីករាយ​មិនស្ទើរ​ ព្រោះ​ថា​បន្ទាប់​ពី​តែលតោល​មួយ​រយៈ​ ពេល​នេះ​គូស្នេហ៍​ទាំង​ ២​មាន​ជម្រក​ និង​ឈរ​នឹង​ដូចដើម​ហើយ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់