• 2019-01-29 08:33:00
  • ព័ត៌មាន

Big Hit ចេញ​មក​បញ្ជាក់ច្បាស់ៗ ទាក់ទងព័ត៌មាននៃដំណើរ​វិលមកវិញរបស់ BTS

  • 2019-01-29 08:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ Big Hit បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដើម្បី​មក​បញ្ជាក់​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់​ជ្រាប​ច្បាស់​ ពីដំណើរ​វិល​មក​វិញ​របស់​ BTS។

នៅ​ថ្ងៃទី​ ២៩ ខែ​មករា​ ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ BTS បាន​បញ្ចប់​ការ​ថត​វីដេអូ​បទ​ចម្រៀង​ថ្មី​រួច​រាល់​អស់​ហើយ និង​ត្រៀម​ខ្លួន​មក​ជួប​អ្នក​គាំទ្រ​វិញ​ក្នុង​ពេល​ឆាប់ៗ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​តំណាង​នៃ​ផលិតកម្ម​ Big Hit បាន​បញ្ជាក់​ថា​ "ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា​ BTS បញ្ចប់​ការ​ថត​វីដេអូ​បទ​ចម្រៀង​ គឺ​មិនពិត​ទេ។ មួយ​វិញ​ទៀត​ យើង​នឹងជម្រាប​ព័ត៌មាន​ជាក់លាក់ពី​ការ​វិល​មក​វិញ​របស់​ BTS នៅពេល​គ្រប់​យ៉ាង​បញ្ជាក់​ច្បាស់​អស់"។

សូម​បញ្ជាក់​ផងដែរ​ថា​ មុន​នេះ​ស្រាប់​តែ​ពាក្យ​ចចាមអារ៉ាម​មួយ​ផ្ទុះ​ឡើង​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ថា​ BTS ទើប​បញ្ចប់​ការ​ថត​វីដេអូ​បទ​ចម្រៀង​ថ្មី ហើយ​វិល​មក​វិញ​ក្នុង​ខែ​មេសា ឬ​ឧសភា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ។ ប៉ុន្តែ​សរុប​មក​វិញ​អ្វី​ដែល​បាន​លើក​ឡើង​នេះ​ គឺ​មិនពិត​ឡើយ។

ទោះ​ជា​យ៉ាង​ណា​អ្នក​គាំទ្រ ក៏​នៅតែ​បន្ត​ការ​រង់​ចាំ​តាមដាន​ ការ​វិល​មក​វិញ​របស់​ក្រុម ជាមួយ​ក្ដី​សង្ឃឹម​ថា​នឹង​បាន​ឃើញ​អ្វី​ថ្មីៗជា​បន្ត៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់