- 2019-01-30 08:53:20
- ព័ត៌មាន
ហេតុការណ៍ផ្ទុះរឿងពេញក្លឹបរបស់ Seungri ខាងផលិតកម្ម YG មិនលូកដៃដាច់ខាត
- 2019-01-30 08:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុការណ៍ផ្ទុះរឿងពេញក្លឹបរបស់ Seungri ខាងផលិតកម្ម YG មិនលូកដៃដាច់ខាត
ចន្លោះមិនឃើញ
រឿងរ៉ាវក្នុងក្លឹបកម្សាន្តដែលជាកម្មសិទ្ធិរបស់ Seungri សមាជិកក្រុម BIGBANG បានក្លាយជាប្រធានបទក្ដៅគគុកពេញបណ្ដាញសង្គមនាប៉ុន្មានថ្ងៃនេះ បន្ទាប់ពីស្ត្រីម្នាក់ជួបរឿងពាក់ព័ន្ធនឹងអាស្រូវផ្លូវភេទ។
រឿងហេតុនេះបានផ្ទុះឡើង នៅពេលបុរសម្នាក់ព្យាយាមជួយនារីម្នាក់នោះ ពីការធ្វើបាបពីសន្តិសុខម្នាក់។ បុរសម្នាក់នោះបាននិយាយថា ពេលប៉ូលីសទៅដល់ទីតាំងកើតហេតុ ស្រាប់តែពួកគេចាប់ខ្លួនលោកភ្លាម និងចោទថាលោកជាជនដៃដល់ ហើយថែមទាំងវាយដំលោកទៀត។ ប្រការបែបនេះ បានធ្វើឲ្យមហាជនងឿងឆ្ងល់ទង្វើនោះជាខ្លាំង និងលើកមតិស្រដៀងៗគ្នាថា ក្រុមប៉ូលីសប្រហែលជាបានទទួលសំណូកពីក្លឹបកើតហេតុ Bunning Sun (ក្លឹបរបស់ Seungri)។
ទាក់ទងនឹងករណីនេះ ខាងក្លឹបកម្សាន្តនេះក៏បានចេញសេចក្ដីប្រកាស ដោយសុំទោសចំៗ និងព្យាយាមការពារមិនឲ្យមានរឿងរ៉ាវមិនល្អបែបនេះកើតឡើងនៅពេលខាងមុខទេ។ យ៉ាងណាក្ដីបើទោះបីវាជាក្លឹបរបស់ Seungri ប៉ុន្តែពេលកើតហេតុនោះ តារាប្រុសរូបនេះមិនបាននៅក្លឹបទេ។
ងាកមកផលិតកម្ម YG វិញ មិនបានចេញមុខបកស្រាយ ឬលូកដៃពាក់ព័ន្ធនឹងរឿងរ៉ាវនេះឡើយ។ នៅពេលមានការចោទសួរទាក់ទងនឹងរឿងនេះ ខាងតំណាងផលិតកម្មម្នាក់ បាននិយាយខ្លីថា ខាងផលិតកម្ម មិនមែនជាអ្នកដែលត្រូវចេញសេចក្ដីប្រកាសឡើយ៕