• 2019-02-07 07:28:38
  • ព័ត៌មាន

ចូលវ័យ ៦០ ឆ្នាំ សម្រស់ ចាន់ចាវ នៅតែមិនប្រែប្រួល

  • 2019-02-07 07:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចាកចេញ​ពី​វិស័យ​សិល្បៈ​កម្សាន្ត​ក្នុង​ឆ្នាំ ២០១៤​មក អតីត​តារា​សម្ដែង Kenny Ho (ចាន់​ចាវ) បាន​បង្កើត​របរ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ក្នុង​ទឹកដី​នៃ​ប្រទេស​ចិន។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន Kenny បាន​វិល​ត្រឡប់​មក​ទីក្រុង​ហុង​កុង​វិញ ដើម្បី​ជួបជុំ​មិត្តភ័ក្ដិ​របស់​លោក ក្នុង​នោះ​ក៏​មាន​តារា​ចម្រៀង Hacken Lee  ផង​ដែរ។ អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍ និង​កោត​សរសើរ​នោះ​គឺ ខណៈ​ពេល​លោក​លេង​បាល់​ទាត់​ជាមួយ​មិត្ត​របស់​លោក Kenny នៅ​តែ​មាន​រូបរាង​ស្រស់​សង្ហា និង​សម្រស់​មិន​ប្រែប្រួល​ទៅ​តាម​វ័យ​របស់​លោក​ឡើយ។ ខណៈ​នៅ​មិន​ទាន់​រក​បាន​គូ​ជីវិត​នៅឡើយ អតីត​តារា​សម្ដែង​រូប​នេះ តែង​តែ​គិត​គូ​លើ​សុខភាព​របស់​លោក​ជា​ចម្បង។ ជា​រៀង​រាល់​ព្រឹក លោក​តែងតែ​ផឹក​ទឹក​គ្រាប់​ធញ្ញជាតិ ដើម្បី​ជួយ​ឲ្យ​លោក​មាន​អារម្មណ៍​ថា​ឆ្អែត និង​ជួយ​បណ្ដេញ​ជាតិ​ពុល​ផង។ បន្ថែម​ពី​នេះ​ទៀត លោក​ចូលចិត្ត​ទទួល​ទាន​ផ្លែ​ឈើ និង​បន្លែ បូករួម​នឹង​ការ​ហាត់​ប្រាណ​ផង ទើប​សម្រស់ និង​រូបរាង​របស់​លោក​មិន​ប្រែប្រួល​បែប​នេះ។

គួរ​បញ្ជាក់​ថា Kenny Ho បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ តាម​រយៈ​ថ្នាក់​ហ្វឹកហាត់​ការ​សម្ដែង​ក្នុង​ឆ្នាំ ១៩៨១។ ទោះ​បី​ជា​លោក​បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ Kenny ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​តំណែង​ជា​តួអង្គ ចាន់​ចាវ ក្នុង​រឿង "តុលាការ​មុខ​ដែក"។ ក្រោយ​ចាក​ចេញ​ពី​វិស័យ​សិល្បៈ លោក​បាន​បង្កើត​ក្រុមហ៊ុន​អាហារ​សុខភាព​មួយ​ជា​របស់​ខ្លួន ដែល​ស្ថិត​ក្នុង​ទីក្រុង Huizhou ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់