• 2019-02-10 02:45:00
  • ជីវិតតារា

រិន សាវ៉េត បង្ហាញ​​​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី

  • 2019-02-10 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ប្រពន្ធ​ស្លាប់​ចោល​ដោយ​ជំងឺ​មហារីក​សុដន់ ហើយ​ទ្រាំ​​រស់​នៅ​ពោះម៉ាយ​ជិត​២ឆ្នាំ ពេល​នេះ​តារា​ចម្រៀង​លោក រិន សាវ៉េត បាន​រក​ឃើញ​ម្ចាស់​ចិត្ត​ថ្មី​មក​ស្អំ​បេះ​ដូង​និង​ជួយ​មើល​ថែ​កូន​ប្រុស​ខ្លួន​ហើយ។

ស្រី​ដែល​​​ស្ម័គ្រចិត្ត​​ចូល​ខ្លួន​មក​ស្នុំ​បេះ​ដូង​ជូន​​តារា​ចម្រៀង​ពោះម៉ាយ​កូន១​រូប​នេះ គឺ​ស្រី​ក្រុំ​មាន​វ័យ​៣០ឆ្នាំ​ស្ដើង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី ម្ចាស់​បទ​"សារី​មាស​បង"បង្ហើប​ប្រាប់​Sabay។ លោក រិន សាវ៉េត បាន​បន្ត​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​ទើប​តែ​ចាប់​ផ្ដើម​​ស្គាល់​គ្នា​និង​ស្វែង​យល់​ចិត្ត​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​ដំបូង​ឡើយ​គ្រាន់​តែ​រាប់​អាន​គ្នា​ធម្មតា ប៉ុន្តែ​ក្រោយ​ស្វែង​យល់​ចិត្ត​គ្នា​ច្បាស់ ហើយ​​គិត​ថា និង​ឈាន​ទៅ ជា​គូរ​អនាគត។

អនាគត​របស់​លោក​មាន​ឈ្មោះ​ថា kimguech lim ​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ មាន​មុខ​របរ​ជា​អ្នក​ច្នៃ​​ម៉ូដ​កាបូប។តារា​ចម្រៀង​​ចាស់​វង្សា​រូប​នេះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ខ្លួន​សម្រេច​ចិត្ត​ជ្រើស​រើស ​កញ្ញា kimguech lim ជា​គូរ​អនាគត​ក៏​ព្រោះតែ​​ ជា​មនុស្ស​ចិត្ត​​ល្អ មាន​ការ​អធ្យាស្រ័យ និង​អ្វី​ជា​ពិសេស​នោះ គឺ​ចេះ​ស្រលាញ់​កូន​ប្រុស និង ព្រម​ទទួល​យក​អ្វី​ដែល​លោក​មាន​ទាំង​អស់ ដោយ​​មិន​រើស​អើង ទោះ​បី​ដឹង​ថា លោក​ជា​ពោះម៉ាយ មិន​មាន​ជីវភាព​ធូរធារ​​​ក្ដី។ គម្រោង​ថ្ងៃ​ចូល​រោងការ​របស់​អ្នក​ទាំង​ពីរ​មិន​​វិញ តារា​ចម្រៀង​ដែល​វិវឌ្ឍន៍​ខ្លួន​ជា​ថៅ​កែ​ដីឡូតិ៍  នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ ដោយ​រង់ចាំ ការ​រក​ស៊ី​និង ​សិក្សា​ស្វែង​យល់​ចិត្ត​គ្នា​​ឲ្យ​បាន​ច្រើន​ជាង​​នេះ​បន្តិច​ទៀត​សិន៕

រិន សាវ៉េត និង​កូន​ប្រុស

អត្ថបទ៖ ធារ៉ូ

មតិយោបល់