• 2019-02-10 03:50:10
  • ព័ត៌មាន

តារាប្រុសថៃណាខ្លះ មានអ្នកគាំទ្រ និងល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេសចិន?

  • 2019-02-10 03:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ក្រៅ​ពី​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ ប្រទេស​ថៃ​ឯ​ណោះ​វិញ ក៏​ទទួល​ស្គាល់​ថា​ជា​ប្រទេស​មួយ​សម្បូរ​ទៅ​ដោយ​តារា​ស្រស់​សង្ហា និង​ល្បីល្បាញ​ខ្លាំង​ដែរ។ ក្រៅ​ពី​ទេពកោសល្យ​ដែល​ទទួល​ស្គាល់​ដោយ​អ្នក​គាំទ្រ​ប្រចាំ​ប្រទេស​របស់​ខ្លួន តារា​សម្ដែង​ប្រុស​ស្រស់​សង្ហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ ក៏​មាន​អ្នក​គាំទ្រ​ច្រើន​មិន​តិច​នោះ​ដែរនៅក្នុងប្រទេសចិន ដែល​ធ្វើ​ឲ្យ​ការងារ​ និង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​កាន់​តែ​ល្បី​រន្ទឺ​ថែម​មួយ​កម្រិត​ទៀត។

១. តារា​សម្ដែង Mike Angelo*

ជាប់​ងារ​ជា "បុរស​ល្អ​ឥត​ខ្ចោះ" តារា​សម្ដែង Mike Angelo គឺ​ជា​តារា​សម្ដែង​ថៃ​មួយ​រូប​ដែល​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាង​គេ​ក្នុង​ប្រទេស​ចិន។

តារា​សម្ដែង​ប្រុស​សង្ហា​រូប​នេះ ទទួល​បាន​ភាព​ល្បីល្បាញ​ ក្រោយ​មាន​វត្តមាន​សម្ដែង​ក្នុង​រឿង "Full House”, “Thai Poetry”, “Journey to the West” និង​រឿង "The Princess I Love”។

២. តារា​សម្ដែង Push Puttichai

ក្រោយ​សម្ដែង​ជា​តួឯក​ក្នុង​រឿង "Catching an Angel” រួច​មក តារា​សម្ដែង Push Puttichai ភ្លាម​ៗ​ក៏​បាន​ក្លាយ​ជា​តារា​មួយ​រូប​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ក្នុង​តំបន់​អាស៊ី។

ជាមួយ​នឹង​រូបរាង​ដ៏​ស្រស់​សង្ហា​ខ្លាំង​នោះ ប្រាកដ​ណាស់​តារា​ប្រុស​វ័យ ៣៣ ឆ្នាំ​រូប​នេះ បាន​ឆក់​យក​បេះដូង​នារី​ៗ​ជា​ច្រើន។ ជាមួយ​គ្នា​នោះ​ដែរ Push Puttichai ក៏​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​ប្រចាំ​ប្រទេស​ចិន​ចាប់​អារម្មណ៍ និង​ទាញ​លោក​ឲ្យ​គ្រង​តំណែង​ជា​តួឯក​ប្រចាំ​ភាពយន្ត​របស់​ពួកគេ ក្នុង​នោះ​មាន​ដូច​ជា​រឿង "The File of The Mischief” ជា​ដើម។

៣. តារា​សម្ដែង Bie KPN

Bie KPN គឺ​ជា​តារា​​​ពហុ​ជំនាញ​ម្នាក់​ប្រចាំ​វិស័យ​សិល្បៈ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​មាន​ដូច​ជា​មុខងារ​ជា​តារា​សម្ដែង តារា​ចម្រៀង តារា​ម៉ូដែល រួម​ទាំង​ជា​ពិធី​ករ​មួយ​រូប​ផង​ដែរ។

Bie KPN ទទួល​បាន​ភាព​ល្បីល្បាញ​ពាសពេញ​តំបន់​អាស៊ី​តាម​រយៈ​តំណែង​ជា​តួ Nat ក្នុង​ខ្សែ​ភាពយន្ត​ដ៏​ល្បី "Lovely Dovey”។​ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​មាន​វត្តមាន​ក្នុង​ភាពយន្ត​របស់​ប្រទេស​ចិន​មួយ​ចំនួន​ផង​ដែរ។

៤. តារា​សម្ដែង Son Yuke Songpaisan

Son Yuke Songpaisan ជា​តារា​ម៉ូដែល និង​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​ជា​តារា​ថៃ​ម្នាក់​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត​ដែល​ទទួល​បាន​ពាន​រង្វាន់​បំណាច់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន។

៥. តារា​សម្ដែង Bie Sukrit Wisetkaew

Bie Sukrit Wisetkaew ជា​តារា​ចម្រៀង និង​តារា​សម្ដែង​មួយ​រូប​ប្រចាំ​វិស័យ​សិល្បៈ​របស់​ប្រទេស​ថៃ។ តារា​សម្ដែង​ប្រុស​រូប​នេះ ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ លោក​ក៏​មាន​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ចិន​ច្រើន​ខ្លាំង​នោះ​ដែរ។

៦. តារា​សម្ដែង Mario Maurer

បើ​និយាយ​ពី​តារា​ថៃ​ដែល​ល្បី​ក្នុង​ប្រទេស​ចិន ប្រាកដ​ណាស់​ពិត​ជា​មិន​អាច​រំលង​ឈ្មោះ Mario Maurer បាន​ឡើយ។ ជាមួយ​នឹង​រូបរាង​ស្រស់​សង្ហា បូករួម​នឹង​ទេពកោសល្យ​សម្ដែង តារា​ប្រុស​រូប​នេះ កាន់​តែ​បង្កើន​ភាព​ល្បីល្បាញ និង​ចំនួន​អ្នក​គាំទ្រ​របស់​លោក​ដែល​ធ្វើ​ឲ្យ​តារា​ផ្សេង​ៗ​ទៀត​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង។

ក្រៅ​ពី​ប្រទេស​ចិន Mario Maurer ក៏​មាន​អ្នក​គាំទ្រ​ច្រើន​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ មាន​ដូច​ជា​ប្រទេស​វៀតណាម ហ្វីលីពីន និង​កម្ពុជា​ជា​ដើម។

៧. តារា​សម្ដែង Pong Nawat

Pong Nawat ជា​តារា​សម្ដែង​ដ៏​ល្បី​របស់​ប្រទេស​ថៃ​ ហើយ​លោក​ក៏​មាន​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ចិន​ច្រើន​ណាស់​ដែរ។ ដោយ​សារ​តែ​ភាព​ល្បីល្បាញ​នេះ ទើប​រូបលោក​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​ប្រចាំ​ប្រទេស​ចិន​អញ្ជើញ​ឲ្យ​ថត​ភាពយន្ត​ក្នុង​តំណែង​ជា​តួឯក​ប្រុស​ក្នុង​ភាពយន្ត​ជា​ច្រើន។

៨. តារា​សម្ដែង Nonkul Chanon Santinatornkul

ដោយ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​ខ្សែ​ភាពយន្ត​រឿង "Bad Genius” តារា​សម្ដែង Nonkul Chanon Santinatornkul បាន​ក្លាយ​ជា​តារា​ប្រុស​វ័យ​ក្មេង​មួយ​រូប​ដែល​គ្រប់គ្នា​ទទួល​ស្គាល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​មាន​អ្នក​គាំទ្រ​ច្រើន​ក្នុង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​ប្រជាជន​រាប់​លាន​នាក់​នោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់