• 2019-02-10 06:47:18
  • ព័ត៌មាន

ញាក់សាច់! ត្រឹមផ្នែកមួយនៃរាងកាយ តារាល្បីៗទាំងនេះ ទិញធានារ៉ាប់រងតម្លៃកប់ក្ដោង

  • 2019-02-10 06:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ចំណូល​រាប់​សិប​លាន​ដុល្លារ​ក្នុង ១ ឆ្នាំ ប្រាកដ​ណាស់​ថា តារា​ល្បី​ៗ​ទាំង​នេះ ហ៊ាន​ចំណាយ​ប្រាក់​លើ​អ្វី​ដែល​ពួកគេ​ចង់​បាន ដោយ​គ្មាន​គិត​គូរ​ច្រើន​ឡើយ។

ជាមួយ​គ្នា​នោះ​ដែរ ចំពោះ​អ្វី​ដែល​គ្រប់​គ្នា​គិត​ថា​ធម្មតា ឬ​ចម្លែក​ដែល​មិន​គូរ​ចំណាយ​ប្រាក់​ទៅ​លើ​វា​នោះ តែ​បែរ​ជា​តារា​ទាំង​នេះ គិត​ថា​សំខាន់​ខ្លាំង និង​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ដោយ​គ្មាន​ការ​ស្ដាយ​ស្រណោះ​អ្វី​បន្តិច។ ជាក់​ស្ដែង ដូច​តារា​ល្បីៗ​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ ពួកគេ​បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ដើម្បី​តែ​ទិញ​ធានារ៉ាប់រង​សម្រាប់​ផ្នែក​មួយ​នៃ​រាង​កាយ​របស់​ពួកគេ​ប៉ុណ្ណោះ៕

១. តារា​ចម្រៀង Mariah Carey ទិញ​ធានារ៉ាប់រង​សម្រាប់​ជើង​របស់​នាង (១ ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​កញ្ចប់)

២. តារា​ចម្រៀង Taylor Swift ទិញ​ធានារ៉ាប់រង​សម្រាប់​ជើង​របស់​នាង (២៦,៥ លាន​ដុល្លារ)

៣. តារា​ទូរទស្សន៍ Kim Kardashian ទិញ​ធានា​រ៉ាប់រង​រាងរៅ (២១ លាន​ដុល្លារ)

៤. តារា​ចម្រៀង Miley Cyrus ទិញ​ធានារ៉ាប់រង​អណ្ដាត (១ លាន​ដុល្លារ)

៥. តារា​សម្ដែង Julia Roberts ទិញ​ធានារ៉ាប់រង​ស្នាម​ញញឹម (៣០ លាន​ដុល្លារ)

៦. តារា​ចម្រៀង Jennifer Lopez ទិញ​ធានា​រ៉ាប់រង​​រាងរៅ (២៧ លាន​ដុល្លារ)

៧. តារា​ចម្រៀង Rihanna ទិញ​ធានារ៉ាប់រង​សម្រាប់​ជើង​ (១ លាន​ដុល្លារ)

៨. តារា​ចម្រៀង Bruce Springsteen ទិញ​ធានារ៉ាប់រង​សំឡេង (៦ លាន​ដុល្លារ)

​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់