• 2019-02-15 10:49:37
  • ជីវិតតារា

ស្វីតខ្លាំង! ត្រួសៗតារា​ល្បីៗច្រើនដួង ទទួលបានកាដូ ខ្លះ​ដល់​រាប់​ម៉ឺន ក្នុងឱកាសទិវានៃក្ដីស្រឡាញ់

  • 2019-02-15 10:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ធម្មតា​សម្រាប់​តារា​ល្បីៗទៅហើយសម្រាប់ការទទួលបានកាដូឬរបស់ពិសេសពី​​គូស្នេហ៍​ពីមនុស្សដែលលួសស្រលាញ់ ឬក៏មិនភក្តិជិតស្និតជាដើម។ ព្រោះអាចនិយាយបានថាតារាប្រុសស្រីទាំំងនេះគឺមនុស្សរបស់មហាជនដោយ​ពួកគេ​តែងតែ​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​ទៅវិញទៅមក​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬiផ្ទាល់ខ្លួនផងដែរ ដោយឡែក​ក្នុងឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ម្សិលមិញ​នេះ រៀង​ពិសេស​ជាង​រាល់ដង​បន្ដិច ព្រោះ​តារា​ល្បីៗ​ច្រើន​ដួង​នេះ មិន​ត្រឹមតែ​បាន​បង្កើត​ពេលវេលា​ណាត់ជួប​គ្នា​យ៉ាង​រ៉ូ​មែន​ទិ​ក​នឹង​មនុស្ស​ជាទី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ទទួលបាន​កាដូ​ពី​ដៃគូ​ជា​អនុស្សាវរីយ៍​ទៀតផង ។ ​ខាងក្រោម​នេះ ត្រួសពីតា​រា​​ល្បីៗ ដែល​បាន​ទទួលកាដូក៏ដូជជាបាច់ផ្កាក្នុងឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់ តើ​មាន​តារា​រូប​ណាខ្លះ ?

១.​ អ្នកនាង សុខ សោម៉ាវត្តី ទទួលបាននូវកាដូជាខ្សែដៃមាសពី លី វ៉ាហេទ​ព្រមទាំងបានបង្ហាញនូវស្នាមញញឹមពោរពេញដោយភាពរីករាយក្នុងបុណ្យនៃសេក្តីស្រលាញ់ផងដែរ។បើថានិយាយពាក្យថាត្រឺមជាមិត្តយល់ចិត្តគឺគ្មានអ្នកជឿទេព្រោះពិតជាផ្អែមល្អែមខ្លាំង។

២.​តារាចម្រៀង កែវ វាសនា និង ភរិយា ក៏បាន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​ផ្អែមល្ហែម​គួរឱ្យ​ច្រណែន ។ លើសពីនេះ រឿង​ដែល​ធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បើកភ្នែក​ធំៗ​សម្លឹង​ពួកគេ​មិន​ដាក់​ភ្នែក​នោះ​គឺ កាដូ​នាឡិកាដៃពេជ្រ និង គ្រឿងអលង្ការ​មួយឈុតមានខ្សែ-ក និង ក្រវិលភ្លឺចែងចាំងភ្នែក ​ដែល​គូ​ស្វាមី​-​ភរិយា​មួយគូ​នេះ ជូន​ឱ្យ​គ្នា​ទៅវិញទៅមក​តែម្ដងក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់នេះផងដែរ ពិតជាគ្រួសារដ៏មានសុភមង្គលខ្លាំងណាស់ ។

៣.តារាសម្តែង​ ម៉ាក​ សែនសូនីតា ក៏ដូចគ្នាដែរក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ម្ចាស់ចិត្តរបស់ខ្លួន ជូនបាច់ផ្កាដល់ផ្ទះតែម្តង ដើម្បីបញ្ជាក់ភាពផ្អែមល្អែមនិងក្តីស្រលាញ់ដែលមានជំពោះគ្នាទោះមិនទាន់សម្រេចចិត្តថាចូលរោងជ័យថ្ងៃណាក៏ពិតមែន។

៤.តារាចម្រៀងសម្លេងស្រទន់សុគន្ធ និសា ក៏មិនស្វីតមិនធម្មតាដែររៀបការហើយទោះបីជាមិនសូវឃើញស្វាមីទំនេរចូលរួមកម្មវីធីជាមួយក៏ពិតមែនតែកុំមើលថ្ងៃពិសេសៗគឺស្វាមីតែងតែមានកាដូនិងរបស់ពញាក់អារម្មណ៍ភិរិយា ពិសេសថ្ងៃបុណ្យសង្សារនេះតែម្តងទោះជារវល់ប៉ុណ្នាក៏ស្វាមីតារាស្រីរូបនេះកាដូបាច់ផ្កាទាំំងព្រឹក ដល់នាងផងដែរស្វីតមិនធម្មតាទេមិនគូនេះ។

៥.តារាចម្រៀងល្បីជួរមុខប្រចាំផលិតកម្មហង្សមាសឱក សុគន្ធកញ្ញាគឺទទួលបានកាដូច្រើនមិនធម្មតាទេជាមួយនឹងក្រុមហ៊ុនផលិតផលគ្រឿងសម្អាងធំជាច្រើនដែលជូនកាដូដល់នាងជាពិសេសក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ផងដែរមិនស្ងាត់ទេតែគ្រាន់មិនដឹងថាក្នុងហ្នឹងមានកាដូពិសេសពីមនុស្សជាទីស្រលាញ់ឬអត់ដោយ កញ្ញាំដាក់កាដូអរគុណជារួមតែម្តង។

៦.​ពីធីការីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស​ ចាន់ កែវនិមលក្រោយរៀបរៀបអាពាហ៍ពិពាហ៍អស់ជាច្រើនឆ្នាំជាមួយស្វាមីនិងទទួលចំណងដៃកូនស្រីអាយុ៤ឆ្នាំម្នាក់ក្តីតែសម្រាប់ថ្ងៃពិសេសបុណ្យនៃក្តីស្រលាញ់ក៏មិនធម្មតាស្វាមីនាំកូនស្រី​​Surpise បាច់ផ្កាដល់ទីតាំងភិរិយាធ្វើការតែម្តង ផ្អែមល្ហែមណាស់។

៧.មាន សូនីតា (រាជនីក្រមា) ក៏មិនស្ងាត់ដែរមានអ្នក​ជូនបាច់ផ្កាដល់​ផ្ទះតែម្តងសម្រាប់ទិវាបុណ្យនៃក្តីស្រលាញ់ម្សិលមិញ។​គ្រាន់តែមិន​ដឹងថាជាម្ចាស់ចិត្ត​ឬក៏មិនភក្តិរបស់តារា​ស្រីរូបនេះប៉ុណ្នោះ។

៨.តារាសម្តែង​ឆុំ​ វត្តី ជាមួយគូស្នេហ៍ម្សិលមិញមិនត្រឺមតែទទួល​បានការណាត់ពីគូស្នេហ៍ទៅញាំអាហារពេលល្ចាចជាមួយគ្នាទេថែមទទួលបានបាច់ផ្កា​ដែល​គូស្នេហ៍ជូនក្នុងទិវាបុណ្យនៃ​ក្តីស្រលាញ់ដែរបើមើលតាមទឹកមុខខាងស្រីពិតជារីករាយខ្លាំងមែនទែនដែលសម្រាប់កាដូចាប់ផ្កាពីម្ចាស់ស្នេហ៍។

៩.​តារា​សម្តែងសិទ្ធី​ នីកាដែលមានម្ចាស់ចិត្តជាខ្សែរាជវង្សក៏ស្វីតខ្លាំងណាស់ដែរពិតជាមិនឲ្យខាតពេលនោះទេម្ចាស់ចិត្តរបស់តារស្រីរូបនេះក៏មិនភ្លេចនៅកាដូសំខាន់សម្រាប់ថ្ងៃពិសេសបុណ្យនៃក្តីស្រលាញ់នេះផងដែរ។គឺបានរៀបចំកាដូចតុក្តាដ៏ស្រស់ស្អាតដល់ផ្ទះនាងតែម្តងហើយថែមទាំងនាំទៅញាំំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែមផងដែរមិនចាញ់តារាល្បីជាច្រើននោះទេ។

រូបភាពយកពី FB​ Page​ &​ IG៖ ​តារានិមួយៗ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់