- 2019-02-21 09:15:00
- ព័ត៌មាន
អេដា បង្ហាញអារម្មណ៍រំភើប ក្រោយបានសម្ដែងនៅក្នុងកម្មវិធីសម្ពោធកម្មវិធី "Pleng by Smart” ថ្មីៗនេះ
- 2019-02-21 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេដា បង្ហាញអារម្មណ៍រំភើប ក្រោយបានសម្ដែងនៅក្នុងកម្មវិធីសម្ពោធកម្មវិធី "Pleng by Smart” ថ្មីៗនេះ
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ តារាចម្រៀង អេដា (Adda) គឺជាតារាមួយដួងដែលបានចូលរួមកម្មវិធីប្រគំតន្ត្រីដ៏ធំមួយរៀបចំឡើង ដើម្បីសម្ពោធកម្មវិធីស្ដាប់បទចម្រៀងតាមអ៊ីនធឺណិតដំបូងបំផុតមិនធ្លាប់មាននៅកម្ពុជា។
ថ្លែងមកកាន់ Sabay ម្ចាស់បទ "ភ្លើង" និយាយថា កម្មវិធីប្រគំតន្ដ្រីនេះពិតជាសំខាន់នឹងល្អបំផុតសម្រាប់បណ្ដាតារាចម្រៀងក្នុងស្រុក។ "ពិតជាភ្ញាក់ផ្អើលមែនទែនចំពោះការរៀបចំភ្លើងឆាក ដោយមានសុទ្ធតែ LED ចម្រុះពណ៌ ជាពិសេសគឺសិល្បៈករម្នាក់ៗបញ្ចេញសមត្ថភាពស្រុះគ្នាមែនទែន។" Adda បានថ្លែងថាដូច្នេះ។ មិនត្រឹមតែប៉ុណ្ណោះតារារូបនេះក៏បានបញ្ជាក់ដែរថា កម្មវិធីស្ដាប់ចម្រៀង "Pleng by Smart” គឺពិតជាពិសេសនិងល្អសម្រាប់ សិល្បៈករក្នុងស្រុកដោយពួកគាត់អាចរកចំណូលបានពីការស្ដាប់របស់អ្នកគាំទ្រដែលប្រើប្រាស់កម្មវិធីនេះ។
ក្នុងឱកាសនោះដែរ Adda បានគ្រងសម្លៀកបំពាក់ដែលរចនាយ៉ាងពិសេសពី Queen Victoria ជូនតារារូបនេះផ្ទាល់ដែលមានឈ្មោះថា "រាជិនីក្ងោក" ពណ៌បៃតងត្រូវគ្នាជាមួយនឹងពណ៌របស់ Smart។ ថ្លែងមកកាន់ Sabay តារាចម្រៀង Original រូបនេះក៏បង្ហើបថាខ្លួននឹងមានបទថ្មីបញ្ចេញផងដែរ ត្រៀមបុណ្យចូលឆ្នាំថ្មី។ អ្វីដែលពិសេសបំផុតគឺ Adda ក៏ទទួលបានពានកិត្តយសពី ឯកឧត្ដម ហង ជួនណារ៉ុន សម្រាប់ការងារជាអគ្គរាជទូតសុច្ឆន្ទះ អង្គការ Stem Cambodia បន្ទាប់ពីបំពេញភារកិច្ចអស់រយៈពេល២ឆ្នាំ៕
រូបថតផ្ដល់សិទ្ធពី Adda