• 2019-02-23 05:40:00
  • ព័ត៌មាន

បវរកញ្ញា៣៤ប្រទេស ត្រៀមរួចរាល់ដើម្បីប្រជែងសម្រស់ក្នុងកម្មវិធី Miss Planet International 2019 នៅកម្ពុជា

  • 2019-02-23 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​មក​​ពី៣៤​ប្រទេស ​បាន​មក​ដល់​ប្រទេស​កម្ពុជា ​ដើម្បី​ចូល​រួម​កម្ម​វិធី​ប្រកួត​​សម្រស់ "Miss Palnet International 2019 ​” ធ្វើ​ឲ្យ​កម្ម​វីធី​ប្រកួត​ប្រជែង​នេះ ​កាន់​តែ​ពិសេស និង​មាន​ភាព​ទាក់​ទាញ​បំ​ផុត។ បេក្ខនារី​ទាំង​អស់​នឹង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​កម្ពុជា ​ពី​ថ្ងៃ​នេះ​ទៅ ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​សៀមរាប ​ដោយ​មាន​ការ​ចូល​រួម​ដាំ​ដើម​ឈើ ​និង​ចូល​រួម​ការងារ​សង្គម​ផង​ដែរ។ ​

លោក​ស្រី ​ម៉ីន ហា​លី​ម៉ាស់ នាយិកា​ក្រុម​ហ៊ុន​ Miss Planet International និង​ជា​អ្នក​រៀប​ចំ​កម្មវិធី​បវរ​កញ្ញា​ឯក​ភព​ផែន​ដី​អន្តរជាតិ​ឆ្នាំ​២០១៩ ​ឲ្យ​ដឹង​ថា ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​បាន​នាំ​យក​នូវ​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​សម្រស់​ថ្នាក់​អន្តរជាតិ​ថ្មី​មួយ​ មក​កាន់​ប្រទេស​កម្ពុជា ក្រោម​ការ​ចូល​រួម​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រសួង​ទេសចរណ៍ ​និង​ក្រសួង​បរិស្ថាន ។

លើស​ពី​នេះ ​កម្មវិធី​នេះ ​ដើម្បី​ផ្សព្វផ្សាយ​អំ​ពី​សិល្បៈ វប្បធម៌ ប្រពៃណី​ជាតិ បរិស្ថានធម្មជាតិ ទេសចរណ៍ និង​លើក​កម្ពស់​កិត្យានុភាព​នៃ​ប្រះ​រាជាណាចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក រវាង​បវរកញ្ញា​ឯក​ភព​ផែន​ដី​ប្រចាំ​ប្រទេស​នីមួយៗ ​ទាំង​៣៤ បាន​ចូលរួម។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កញ្ញា ​រី​ចំណាន កល្យាណ ជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្រោយ​ពី​កញ្ញា​បាន​ជាប់​ជ័យ​លាភី​លេខ១ ​ក្នុង​កម្មវិធី​បវរកញ្ញា​ឯក​ភព​ផែន​ដី​កម្ពុជា​ឆ្នាំ ២០១៩។ កម្មវិធី​ប្រកួត​សម្រស់​នេះ ​ចាប់​ផ្តើម​ពី​ថ្ងៃ​២៣​ កុម្ភៈ ២០១៩ ហើយ​វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​១ មិនា ២០១៩ ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ចាប់​ពី​ម៉ោង​៧​យប់​តទៅ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់